សេដ្ឋកិច្ច
ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ ស្តីពីការបម្រើសេវាទូទាត់តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជីលក់មូលបត្រក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន តូតាល់កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ ស្តីពីការបម្រើសេវាទូទាត់វិក្កយបត្រតាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី។



បណ្ឌិត អិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា ដែលជាសាខារបស់ក្រុមហ៊ុនTotalEnergies ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ផលិត និងផ្គត់ផ្គង់ថាមពលលើសាកលលោក បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូស្តីពីសេវា ទូទាត់វិក្កយបត្រ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ជូនដល់អតិថិជនទូទៅ និង សាធារណជន សម្រាប់ការទូទាត់ជាមុន (ចំពោះអតិថិជនដែលប្រើប្រាស់ប័ណ្ណសមាជិក) ព្រមទាំងអតិថិជន លក់ដុំ និងលក់រាយទាំងអស់ របស់ក្រុមហ៊ុន តូតាល់កម្ពុជា ដូចជា ការទូទាត់នៅតាមបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាម៉ូបាល និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាអ៊ីនធើណេត។ លោកបណ្ឌិត បានបន្តថា ការចាប់ដៃគូនេះ នឹងផ្តល់មធ្យោបាយក្នុងការទូទាត់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់។


លោកបណ្ឌិត បានបន្ថែមទៀតថា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បានបើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់កម្ពុជា បានពង្រីកការទូទាត់តាមម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ។ ដោយយល់ឃើញពីសារៈសំខាន់ និងសេចក្តីត្រូវការរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនតូតាល់កម្ពុជា បានសហការគ្នាពង្រីក និងបន្ថែមមធ្យោបាយទូទាត់ តាមរយៈអេស៊ីលីដាម៉ូបាល ដែលជាជម្រើសទាន់សម័យ ដើម្បីបម្រើអតិថិជនទាំងអស់។




លោកបណ្ឌិត បានបន្តទៀតថា សមាជិកប័ណ្ណតូតាល់កម្ពុជា ក៏អាចបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណប្រេងឥន្ធនៈរបស់ពួកគេ តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល ផងដែរ។ លើសពីនេះ ដៃគូចែកចាយ តូតាល់កម្ពុជា នឹងអាចទូទាត់វិក្កយបត្រ (Bill Payment) សម្រាប់ផលិតផល និង សេវាកម្ម តាមរយៈអេស៊ីលីដាម៉ូបាល ដោយភាពជឿជាក់ និងងាយស្រួល។

គួរបញ្ជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ០៤ រួមមាន ធនាគារ អេស៊ីលីដា ឡាវ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា មានបណ្ដាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្ដប់ ទូទាំងព្រះរាជាណាចក្រកម្ពុជា (មាន ២៦២សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន ៣៨សាខា) និងមីយ៉ាន់ម៉ា (មាន ១៧សាខា)។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះបញ្ជីមូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ វិនិយោគគិន អាចធ្វើការដូរភាគហ៊ុនរបស់ធនាគារ នៅលើទីផ្សារមូលបត្រ កម្ពុជា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល លើកលែងតែថ្ងៃឈប់សម្រាកជាសាធារណៈ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: https://www.acledabank.com.kh
ចំពោះក្រុមហ៊ុន តូតាល់កម្ពុជា ប្រតិបត្តិការជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣។ ក្រុមហ៊ុន តូតាល់កម្ពុជា ផ្សព្វផ្សាយនៅទូទាំងប្រទេសអំពីផលិតផល និងសេវាកម្មប្រេងឥន្ធនៈ ផ្សេងៗជាច្រើនដល់អតិថិជនរបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។ ក្រុមហ៊ុន តូតាល់កម្ពុជា ផ្តល់ជូននូវផលិតផល និងសេវាកម្ម នៅតាមស្ថានីយជាង១០០ កន្លែង សម្រាប់ការចាក់ប្រេងឥន្ធនៈ (ប្រេងសាំង និងម៉ាស៊ូត) ដែលមានហាងទំនេញ ជាង ៥២ កន្លែង (ហាង Bonjour) ប្រេងឥន្ធនៈ ឧស្សាហកម្ម ប្រេងសាំងអាកាសចរណ៍ និងប្រេងម៉ាស៊ីន។ លើសពីនេះ កាត TotalEnergies ជាមធ្យោបាយ ដ៏ងាយស្រួលក្នុងការជាវ និងគ្រប់គ្រងការជាវប្រេងឥន្ធនៈ។ ក្រុមហ៊ុន តូតាល់កម្ពុជា នៅ តែបន្តវិនិយោគលើទីតាំងស្តុកប្រេងស្តង់ដារខ្ពស់សម្រាប់ប្រេងឥន្ធនៈរថយន្ត និងប្រេងឥន្ធនៈអាកាសចរណ៍ផងដែរ។ យើងក៏ផ្តល់សេវាកម្មចាំបាច់ផ្សេងៗ ដូចជា ការវិភាគប្រេង ការដំឡើងស៊ីទែន និងសេវាដឹកជញ្ជូនជូនអតិថិជនពាណិជ្ជកម្មរបស់យើងផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kh.totalenergies.com ឬ www.facebook.com/ TotalEnergiesCambodge៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ