សេដ្ឋកិច្ច
រយៈពេល១១ខែ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីក្នុងទំហំទឹកប្រាក់ជិត២ពាន់លាន ដុល្លារអាមេរិក
ការនាំចេញគ្រាប់ស្វាយចន្ទីនៅ១១ខែដំបូងឆ្នាំ២០២១នេះ សម្រេចបានការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណជិត២ពាន់លានដុល្លារអាមេរិកកើនឡើងដល់ទៅជាង៣០០% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
នៅក្នុងរយៈពេល ១១ខែដំបូង ឆ្នាំ២០២១ ការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារក្រៅប្រទេសសម្រេចបានក្នុងបរិមាណជាង ៩២ ម៉ឺនតោន ដែលបានកើនឡើងដល់ទៅជាង ៣០០%ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះទឹកប្រាក់ដែលបានមកពីការនាំចេញគ្រាប់ស្វាយចន្ទីនៅ ១១ ខែដំបូងឆ្នាំនេះ មានដល់ទៅជាង ១,៨០០លានដុល្លារអាមេរិក។

លោក ស៊ុយ កុកធាន ដែលជាអនុប្រធាននិងជាអ្នកនាំពាក្យនៃសមាគមស្វាយចន្ទីកម្ពុជាបានរៀបរាប់ប្រាប់សារព័ត៌មានថា ការកើនឡើងទាំងនេះ គឺដោយសារតែនៅពេលនេះការនាំចេញស្វាយចន្ទីកម្ពុជានៅតែមានតម្រូវការខ្លាំងពីបណ្ដាប្រទេសផ្សេងៗជាពិសេសក្រៅពីទីផ្សារប្រទេសវៀតណាមនិងចិន មានប្រទេសឥណ្ឌាក៏កំពុងតែមានតម្រូវ ការខ្លាំងណាស់ដែរ ។ កត្តាទាំងនេះបានធ្វើឲ្យសន្ទុះការនាំចេញគ្រាប់ស្វាយចន្ទីមានការកើនឡើងខ្លាំងនៅឆ្នាំ២០២១នេះ។
អ្នកនាំពាក្យសមាគមន៍ស្វាយចន្ទីកម្ពុជាបានរំពឹងទុកថា គ្រាប់ស្វាយចន្ទីនឹងក្លាយជាដំណាំកសិកម្មនាំចេញលេខ១ នៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះហើយក៏អាចនឹងនឹងក្លាយជាប្រទេសលំដាប់ទី១ក្នុងការនាំចេញស្វាយចន្ទីបានច្រើនជាងទៅកាន់ទីផ្សារពិភពលោកផងដែរដោយសារតែនៅរយៈ៥ ទៅ៦ឆ្នាំចុងក្រោយនេះ អត្រានៃការដាំដុះស្វាយចន្ទីនៅតាមបណ្ដាប្រទេសផ្សេងៗមានការថយចុះ ខណៈបច្ចុប្បន្ននៅកម្ពុជាកំពុងតែមានកំណើននៃការដាំដុះស្វាយចន្ទីកាន់តែច្រើនឡើងដើម្បីជាកាបំពេញតម្រូវ ការទីផ្សារក្រៅប្រទេសដែលកំពុងកើនឡើង៕
ដោយ ៖ ណារី


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា