ព័ត៌មានជាតិ
ដំឡូវមីមានហាងឆេងល្អ នៅរដូវប្រមូលផលឆ្នាំនេះ ធ្វើឱ្យកសិករសប្បាយចិត្ត
កសិករដាំដំឡូងមីនៅ ខេត្តឧត្តរមានជ័យ រីករាយសប្បាយចិត្ត ដោយសារតម្លៃលក់ចេញ មានហាងឆេងខ្ពស់ ប៉ុន្តែទទួលផលបានតិច ដោយសារ ទឹកជំនន់ ធ្វើឲ្យរលួយខូច។

លោក កែវ សេង អាយុ ៤៨ឆ្នាំ រស់នៅ ភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងនៅ ថ្ងៃទី ១៤ ខែធ្នូនេះថា ឆ្នាំនេះដំឡូងមីមានហាងឆេងខ្ពស់គួរសមជាងឆ្នាំមុន ព្រោះខាង ថៃកំពុងមានតម្រូវការ។
តម្លៃដំឡូងមី ឆ្នាំនេះ បើដំឡូងស្រស់ថៃទិញចូល១គីឡូ ២,៧០ រៀល ចំណែកដំឡូងស្ងត១គីឡូង ៧,៥០រៀល។ បើប្រៀបធៀបនឹងឆ្នាំមុនគឺមានការឡើងថ្លៃជាង ព្រោះឆ្នាំនេះអ្នកកសិករដាំដុះដំឡូងមីមិនសូវកើតបន្មាននោះទេដោយសារទឹកជន់លិចខូចខាតអស់មួយចំនួន។

ដោយឡែក លោក រស់ ផល្លា អាយុ ៤៥ឆ្នាំ ជាកសិករដាំដំឡូង រស់នៅភូមិប្រលាន ឃុំថ្លាត ស្រុកអន្លង់វែងក៏បាន្យឲ្យដឹងថា ចំពោះការដាំដំឡូងមីនេះគឺមានការចំណាយដើមច្រើនទាំងភ្ជួររាស់និងការថទាំ ថ្នាំបាញ់ស្មៅ ដាក់ជីបំប៉នជាដើម។តែបើមិនមានទឹកលិចខូចខាតច្រើននោះទេគឺបានកាក់កបគួរសមជាងដំណាំស្រូវទៅ ទៀត។ ព្រោះដំឡូងប្រើរយះពេលនៃការដាំដុះតែ ១០ខែ ប្រមូលផលបានហើយ។
លោក រស់ ផល្លា បានបន្តឲ្យដឹងទៀតថា បើសិនជាតម្លៃហាងឆេងដំឡូងនៅ តែមានតម្លៃខ្ពស់ដូចខែនេះគឺធ្វើដំឡូងបានផលចំណេញច្រើនជាងស្រូវ។

ពាក់ព័ន្ធទៅ នឹងបញ្ហានេះដែរលោក សូត្រ ស៊ី សុខឃាងប្រធាន មន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ដឹងថា ចំពោះដំណាំដំឡូងមីនៅ ឆ្នាំនេះនៅ តែមានហាងឆេងល្អ បើទោះបីជាមានទឹកលិចខូចខាតខ្លះក៏ដោយ។ ចំពោះខេត្តឧត្តរមានជ័យឆ្នាំនេះកសិករយើងដាំដំឡូងមីសរុបចំនួន ៦៥,០០០ ហិកតា ហើយជាមធ្យមក្នុង ១ ហិកតាទទួលបានផលក្នុងចន្លោះពី២២ទៅ ២៥តោន៕
អត្ថបទ៖ ចាន់ ធី

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា