Connect with us

សេដ្ឋកិច្ច

តម្លៃ​ប្រេង​ឥន្ធនៈថយ​ចុះទៀត​ហើយ នៅ​សប្តាហ៍ថ្មី​នេះ

បានផុស

នៅ

ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់តម្លៃប្រេង​ឥន្ធនៈ​ចាប់​ពី​ថ្ងៃទី១៦-៣១ ខែធ្នូ ឆ្នាំ២០២១ ​​តាម​ហ្គារាស់សាំង។ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ តាម​ស្ថានីយ ប្រេង​សាំធម្មតា​តម្លៃ​លក់ ៤ ១០០ រៀល​ក្នុង​មួយលីត្រ គឺ​ថយចុះ ១០០ រៀលបើ​ធៀប​សប្តាហ៍​មុន និង​ប្រេង​ម៉ាស៊ូតតម្លៃ ៣ ៧៥០ រៀល គឺ​​ថយ​ចុះ ១០០ រៀល។

ដើមខែធ្នូ​នេះ តម្លៃប្រេង​ឥន្ធនៈនៅ កម្ពុជា​បាន​ធ្លាក់ចុះបន្តបន្ទាប់ ក្រោយ​ការ​ហក់​ឡើង​ឡើងខ្ពស់​កាលពី​អំឡុង​ខែ​វិច្ឆិកា​ឆ្នាំ​២០២១។

បើ​យោង​តាម​តម្លៃលក់រាយកកាលពីខែដើម​ខែ​​វិច្ឆិកា ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​បាន​ហក់​ឡើងដល់ ៤ ៥៥០​រៀល សម្រាប់​ប្រេងសាំង​ធម្មតា និង​ថ្លៃ ៤ ១០០​រៀល សម្រាប់​ប្រេងម៉ាស៊ូតនៅ ក្នុង​១​លីត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម