Connect with us

សេដ្ឋកិច្ច

ក្រុម​​ហ៊ុន​សេដ្ឋី​ Jack​ Ma​ គ្រោង​​បញ្ចេញ​​​​ប្រាក់​​១០០​​ប៊ី​​លាន​​ដុល្លារ​​វាយ​​លុក​​ទី​ផ្សារ​​អាស៊ាន

បានផុស

នៅ

ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​យក្ស​​របស់​ចិន Alibaba ដែល​មាន​មហា​សេដ្ឋី Jack Ma ជា​ស្ថាបនិក បាន​ដាក់​គោល​ដៅ​វិនិយោគ​​​សម្រាប់​ទីផ្សារក្រុម​ហ៊ុន​ Lazada របស់​ខ្លួន​ប្រចាំ​​តំបន់​អាស៊ាន​ជា​មួយ​នឹង​កញ្ចប់​ទឹក​ប្រាក់​ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ​អាមេរិក។

ផែន​ការ​​ត្រូវ​បាន​​ចែក​រំលែក​ជា​មួយ​ក្រុម​អ្នក​វិនិយោគ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ និង​​​ពេល​ល្ងាច​​បាន​​បង្ហាញ​ចេញ​​សាធារណៈ​​តាម​អនឡាញ​ដែល​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​​ដែល​បាន​ចូល​ទៅ​ក្នុង​ទី​ផ្សារ​អាស៊ាន​​តាំង​ពី​ឆ្នាំ​២០១៦​មក​​​​​ប្រកួត​ប្រជែង​​​ជា​មួយ​ដៃគូ​កាន់​តែ​ខ្លាំង។

លោក Jack Ma
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​បង្ហាញឃើញ​ថា ក្រុម​ហ៊ុន Lazada បាន​វិនិយោគ​ទឹក​ប្រាក់​២១​ប៊ីលាន​ដុល្លារ​អាមេរិកនៅ​ក្នុង​បរិមាណ​ទំនិញ​សរុប (GMV) ​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០២០​ដល់​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១។ វា​សង្ឃឹម​ថា នឹង​​ទទួល​បាន​​​អតិថិជន​​ប្រមាណ​៣០០​លាន​នាក់​ដែល​កើន​ឡើង​ទ្វេ​ដង បើ​ប្រៀប​ធៀប​នឹង​បច្ចុប្បន្ន។

បើ​ប្រៀប​ធៀប​​គ្នា ក្រុម​ហ៊ុន​ Shopee របស់​ក្រុម​ហ៊ុនមេ Sea Ltd ដែលមាន​ទី​ផ្សារ​ឈាន​មុខ​គេ​បាន​ដំណើរ​ការ​ទឹក​ប្រាក់​៣៥.៤​ប៊ី​លាន​ដុល្លារក្នុងបរិមាណ​ទំនិញ​សរុបសម្រាប់​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២០។

បើ​និយាយ​ពី​ចំណាត់​ថ្នាក់ ក្រុម​ហ៊ុនរបស់​ Alibaba នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​លេខ​២​គឺ​ក្រុម​ហ៊ុន MercadoLibre Inc និង​លេខ​១ Shopee។

ក្រុម​ហ៊ុន Lazada បាន​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ក្រុម​ហ៊ុនមេ​ Alibaba បាន​ទិញយក​មក​គឺ​​នាយក​ប្រតិបត្តិ​២រូប​បាន​ចុះ​ចេញ​មុន​ពេល​នាយក​ប្រតិត្តិ​ថ្មី (CEO)​ លោក Chun Li បាន​​ដឹក​នាំ​នៅ​ក្នុង​ឆ្នាំ​២០២០។

កាល​ពី​ដើម​ខែ​នេះ ក្រុម​ហ៊ុន​យក្ស Alibaba បាន​ប្រកាសពី​ការ​រុះ​រើ​នាយក​ប្រតិបត្តិ​ម្នាក់​ដែល​បាន​ឃើញ​លោក Jiang Fan ដែល​ធ្លាប់​ដឹក​នាំ​ក្រុម​ហ៊ុន Taobao និង Tmall ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​អង្គភាព​ពាណិជ្ជកម្ម​ឌីជីថល​អន្តរជាតិ​ដែល​ទើប​បង្កើត​ថ្មី​ដែល​រាប់​បញ្ចូល​ទាំងក្រុម​ហ៊ុន​​ Lazada និង​ AliExpress ដែល​មាន​គោល​ដៅ​លើ​ផ្នែក​ខ្លះ​នៅ​អឺរ៉ុប និង​អាមេរិក​ខាង​ត្បូង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម