សេដ្ឋកិច្ច
ក្រុមហ៊ុន Morgan Group និង CBRE ចាប់ដៃគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអចលនទ្រព្យ
ក្រុមហ៊ុន Morgan Group និង CBRE បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទៅលើវិស័យអចលនទ្រព្យក៏ដូចជាបង្កើតអនាគតកាន់តែប្រសើរ។

កិច្ចសហប្រតិបត្តិការនេះ បានចុះហត្ថលេខាដោយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group និងលោក Lawrence Lennon នាយកប្រតិបត្តិ CBRE Cambodia ។


នៅក្នុងពិធីចុះហត្ថលេខានេះ លោក Chu Zexu អគ្គនាយករង Morgan Group បានលើកឡើងថា CBRE គឺជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Fortune 500 ដ៏ល្បីល្បាញបំផុតលើពិភពលោក ដែលមានបទពិសោធន៍គ្រប់គ្រងទ្រព្យសម្បត្តិច្រើនជាង 200 ឆ្នាំ។ CBRE ក៏ជាមិត្តចាស់យូរឆ្នាំរបស់ Morgan ផងដែរ។ នៅដើមដំបូងនៃការសាងសង់អគារក្នុងឆ្នាំ 2018 CBRE ដែលជាដៃគូយុទ្ធសាស្ត្ររបស់ Morgan បានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ និងពេញលេញដល់ Morgan Tower ក្នុងលក្ខខណ្ឌនៃការត្រួតពិនិត្យស្តង់ដារគុណភាព លើគម្រោងរចនា និងសាងសង់។ ហេតុនេះ Morgan នៅតែថ្លែងអំណរគុណនិងដឹងគុណ ហើយក៏រឹតតែសង្ឃឹមយ៉ាងមុតមាំថា នឹងធ្វើការសហការជាមួយ CBRE ក្នុងនាមជាដៃគូដ៏ល្អ ក្នុងវិស័យជាច្រើនទៀតនាពេលអនាគត ដើម្បីរួមគ្នាបង្កើតភាពអស្ចារ្យ!។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការជាមួយ CBRE លើកនេះ គឺជាជម្រើសចាំបាច់សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតរបស់ Morgan ។ ហើយថ្ងៃនេះផងដែរ លោក Lawrence Lennon និងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនឆ្នើមជាច្រើនបានផ្តល់ជាកិត្តយស ធ្វើជាសាក្សីក្នុងពិធីបើកសម្ពោធអគារ Morgan Tower ដែលជា អគារការិយាល័យតំណាងតំបន់ លំដាប់ 5A ក្នុងសម័យកាលថ្មីនៃទីក្រុងភ្នំពេញ។ ហើយក៏ជាកិត្តិយសដ៏ធំធេងរបស់ Morganផងដែរ ។
លោក Lawrence Lennon នាយកប្រតិបត្តិនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថាៈ ក្នុងរយៈពេលពីរឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ១៩ បើទោះបីជាទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាត្រូវបានទទួលរងនូវផលប៉ះពាល់ដោយជំងឺរាតត្បាតក៏ដោយ ក៏ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមចំពោះមជ្ឈដ្ឋានទាំងមូល ហើយក៏មានទំនុកចិត្តផងដែរថា Morgan Tower នឹងក្លាយជា អគារការិយាល័យកម្រិតA មួយនៅទីក្រុងភ្នំពេញ។

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានក្រុមហ៊ុន Morgan Group Cambodian និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Morgan Group ដែលមានការជឿជាក់លើក្រុមហ៊ុន CBRE ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន CBRE ធ្វើការគ្រប់គ្រងអគារ Morgan Tower ដែលជាអគារការិយាល័យតំណាងតំបន់នេះ ហើយខ្ញុំបាទមានជំនឿចិត្តមុតមាំ នឹងមិនធ្វើអោយមានការខកពីការរំពឹងទុកនោះទេ។
ភាគីទាំងពីរនឹងបង្កើតភាពជាដៃគូជាយូរអង្វែងតទៅ ដោយមានកិច្ចសហប្រតិបត្តិការភាពជាដៃគូ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះរួមគ្នា បង្ហាឲ្យឃើញពីសមត្ថភាពរាងខ្លួន ប្រមូលផ្តុំធនធាន និងសម្របសម្រួលការអភិវឌ្ឍន៍ និងរួមគ្នាបង្កើតស្តង់ដារសេវាកម្មសម្រាប់ វិស័យអចលនៈទ្រព្យ។ ដើម្បីនាំមកនូវសេវាកម្មដែលមានគុណភាពខ្ពស់ រឹតតែមានលក្ខណៈស្តង់ដារ ការចម្រាញ់ មនុស្សធម៌ និងបច្ចេកវិជ្ជាកាន់តែប្រសើរដល់ម្ចាស់អាជីវកម្ម ដែលទាំងនេះ ក៏នឹងចូលរួមចំណែកជាសន្ទុះយ៉ាងខ្លាំងក្លា លើការជួល និងលក់អគារការិយាល័យ Morgan Tower ដែលសម្រេចបានជាអត្ថប្រយោជន៍បន្ថែមទៅវិញទៅមក ព្រមទាំងជាការសម្គាល់ការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងការអភិវឌ្ឍន៍រួមគ្នារវាងភាគីទាំងពីរ។
Morgan Tower មានទីតាំងស្ថិតនៅចំចំណុចកណ្តាលនៃប្រទេសកម្ពុជា គឺជាអគារការិយាល័យតំណាងតំបន់ លំដាប់ 5A របស់ប្រទេសកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន Morgan Group។ មានផ្ទៃដីសាងសង់សរុបប្រហែល ១០ម៉ឺន៥ពាន់ ម៉ែត្រការ៉េ (10.5000 m2) ដែលទទួលបាន ពានរង្វាន់មាស LEED អន្តរជាតិដំបូងគេរបស់កម្ពុជា និង ទទួលបានពានរង្វាន់មាស Guru Asia ចំនួនបី ដែលវិញ្ញាបនបត្រទាំងពីរប្រភេទនេះ ទទួលស្គាល់ថាជាអគារការិយាល័យកម្រិត A ។

Morgan tower មានកន្លែងទទួលភ្ញៀវដែលរចនាបែបសិល្បៈដ៏ប្រណិត។ មានកម្ពស់ពិដានប្រហែល 12 ម៉ែត្រ។ ជាស្តង់ដារមួយជាន់មានទំហំប្រហែល 2,140 ម៉ែត្រការ៉េ មានកម្ពស់ពិដាន 3.9 ម៉ែត្រ។ មានប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងអគារទាំងមូលពេញ 24 ម៉ោង និងមានប្រព័ន្ធខ្យល់បរិសុទ្ធ។ មានជណ្តើរយន្តចំនួន 15 ប្រអប់ ដែលជាប្រភេទជណ្តើរយន្តល្បឿនលឿនកម្រិតអន្តរជាតិ ដែលអាចឡើងដល់កំពូលនៃអគារក្នុងរយៈពេលត្រឹមតែ 35 វិនាទី។

អគារនេះមានជំនាញក្នុងការបង្កើតមជ្ឈមណ្ឌលសេវាកម្មសាជីវកម្មសម្រាប់ក្រុមហ៊ុន ផ្តល់ជាសេវាកម្មប្រតិបត្តិការសាជីវកម្មជាបន្តបន្ទាប់ចាប់ពីដើមទុន បច្ចេកវិទ្យា ម៉ាកយីហោ ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាលជាដើម។ ដើម្បីបំពេញតម្រូវការជាច្រើននៃការអភិវឌ្ឍន៍សាជីវកម្ម បង្កើតបរិយាកាសការិយាល័យប្រកបដោយផាសុកភាព និងស្ងប់ស្ងាត់។ និងនាំមកនូវបទពិសោធន៍ការិយាល័យដ៏ល្អដល់អតិថិជនក្នុងតំបន់។

ប្លង់នៃជាន់ទី 46-48 ជា SKYBAR និងកន្លែងទស្សនាទិដ្ឋភាពទីក្រុង។ ជាន់កំពូលនៃអគារមានចំណតឧទ្ធម្ភាគចក្រផ្ទាល់ កន្លែងហាត់ប្រាណ ភោជនីយដ្ឋានលំដាប់ខ្ពស់ អាងហែលទឹកជញ្ជាំងកញ្ចក់ហាក់ដូចគ្មានដែន ក្លឹប Leader exclusive CLUB មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិដែលមានទំហំ 1000 ម៉ែត្រការ៉េ ។ល។ និងទីកន្លែងសម្រាកលំហែផ្សេងទៀត ដោយបង្កើតនូវ លំហផ្តាច់មុខមួយកន្លែងដែល ដោយគោរពតាមបទពិសោធន៍សេវាកម្ម ដែលលើសពីស្តង់ដារអន្តរជាតិ ។


គួរបញ្ជាក់ថាបច្ចុប្បន្ននេះ Morgan Tower បានបើកការផ្សព្វផ្សាយមុនការវិនិយោគជាសាកល ។ សូមស្វាគមន៍មកកាន់ Morgan Tower ដែលជាអគារការិយាល័យកម្រិត 5A ថ្មីប្រចាំនៅកម្ពុជា យើងរួមគ្នាបង្កើតសមិទ្ធផលដ៏អស្ចារ្យនេះទាំងអស់គ្នា!Hoteline:023995999Websitehttps://morganfordgroups.com/morgan-tower-investment៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ