ព័ត៌មានអន្ដរជាតិ
២៣ ឆ្នាំទៀតទើបផ្លូវដែក ឡាវ-ចិន រកបានប្រាក់ចំណេញ
យោងតាមក្រសួងផែនការ និងវិនិយោគឡាវបានឲ្យដឹងថា ផ្លូវដែកឡាវ-ចិន នឹងប្រើពេលរហូតដល់ ២៣ ឆ្នាំ ទើបទទួលបានប្រាក់ចំណេញ ខណៈវិទ្យុជាតិឡាវ (LNR) បានរាយការណ៍ថា គម្រោងនេះមានតម្លៃវិនិយោគខ្ពស់ ហើយការប្រមូលដើមទុននឹងត្រូវចំណាយពេលយូរ ។

លោក Outakeo Keodouangsinh អគ្គនាយកនៃនាយកដ្ឋានជំរុញការវិនិយោគក្រោមក្រសួងផែនការ និងវិនិយោគ បាននិយាយថា គម្រោងផ្លូវដែក ឡាវ-ចិន មានតម្លៃសរុបជាង ៥.៩ ពាន់លានដុល្លារ ហើយដំណើរការក្រោមរយៈពេលសម្បទាន ៥០ ឆ្នាំ ។
លោក Outakeo Keodouangsinh អគ្គនាយកក្រុមហ៊ុន Outakeo Keodouangsinh បានឲ្យដឹងថា ៤០ ភាគរយនៃការវិនិយោគខ្លះជាហិរញ្ញវត្ថុដោយខ្លួនឯង និង ៦០ ភាគរយជាកម្ចីពីធនាគារ Export-Import Bank របស់ប្រទេសចិន ។

លោកថា ក្រុមហ៊ុនផ្លូវដែក ឡាវ-ចិន នឹងទទួលខុសត្រូវលើថ្លៃថែទាំ និងហានិភ័យផ្សេងៗទៀត នៅពេលដែលរយៈពេលសម្បទាន ៥០ ឆ្នាំផុតកំណត់ ហើយគម្រោងនេះត្រូវបានប្រគល់ឲ្យរដ្ឋាភិបាលឡាវ ខណៈក្រុមហ៊ុនក៏អាចស្នើសុំការបន្តសម្បទានរបស់ខ្លួនពីរដ្ឋាភិបាលផងដែរ ។
លោក Outakeo Keodouangsinh បញ្ជាក់ថា “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញស្ថានីយ៍ត្រូវបានព្រមព្រៀងគ្នាលើ ៤ ចំណុច រួមមានផ្ទៃដី ១,០០០ ហិកតាក្នុងខេត្ត Oudomxay និងស្ថានីយរាជធានីវៀងច័ន្ទ និងផ្ទៃដីទំហំ ៥០០ ហិកតានៅជុំវិញស្ថានីយ Vang Vieng និង Luang Prabang ។

លោកបានកត់សម្គាល់ដែរថា រដ្ឋាភិបាលឡាវនឹងមិនផ្តល់ដីបន្ថែមទៀតសម្រាប់ការវិនិយោគជុំវិញគម្រោងផ្លូវដែកឡាវ-ចិននោះទេ ។ លោកបានបន្ថែមថា “ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ទទួលខុសត្រូវចំពោះដីដែលបានផ្តល់ឲ្យរួមទាំងការសាងសង់អគារ និងការជួល ព្រមទាំងផ្ដល់សំណង ឬការតាំងទីលំនៅថ្មី ស្របតាមច្បាប់នៃប្រទេសឡាវ ដែលមិនរាប់បញ្ចូលក្នុងការចំណាយលើគម្រោងផ្លូវដែកនេះ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ