Connect with us

សេដ្ឋកិច្ច

គិតត្រឹមខែធ្នូនេះ កម្ពុជាមានសហគមន៍កសិកម្មជាង១២០០ មានដើមទុន ជាង២៥លានដុល្លារ

បានផុស

នៅ

គិតត្រឹមខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា មានសហគមន៍កសិកម្មជាង១២០០ ដោយមានដើមទុនជាង២៥លានដុល្លារ កំពុងដើរតួនាទីផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកតាមបច្ចេកទេសកសិកម្មទំនើប។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងខ្សែច្រវាក់ផលិតកម្មនៅព្រឹកថ្ងៃទី៣០ធ្នូនេះ លោក វេងសាខុន បានមានប្រសាសន៍ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ កម្ពុជាមានសហគមន៍កសិកម្មចំនួន ១ ២១៧ និងសមាជិកសរុប ចំនួន ១៥៥ ៨៥៩នាក់។ ចំណែក ដើមទុនវិញ មានសរុបចំនួន១០២ ៣៩០ ០៥៥ ៧៦៧ រៀលប្រហែល២៥ ៥៩៧ ៥១៣ដុល្លារ និងបានបង្កើត និងចុះបញ្ជីសហភាពសហគមន៍កសិកម្មចំនួន ១៥ ដែលមានសមាជិកសរុបចំនួន ២៧៦ មានដើមទុន សរុបចំនួន  ៣ ៣៨២ ៩៩៧ ៣៤៣ រៀល។

លោករដ្ឋមន្ត្រី បានបន្តថា សហគមន៍កសិកម្មទាំងនោះ បាន និងកំពុងដើរតួនាទីផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តាមរយ:ការអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ដោយប្រើប្រាស់ផ្ទះសំណាញ់ និងHydroponic។ រីឯ ការចុះកិច្ចសន្យាផលិ​តកម្មកសិកម្មរវាងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជន មានចំនួនកើនឡើង ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ដូចគ្នានេះ កសិករដែលទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ CamGAP មានចំនួន ៣០៩ចម្ការ/កសិដ្ឋាន ដែលបានអនុវត្តតាមបទដ្ឋានបច្ចេកទេសទទួលបានទិន្នផលខ្ពស់ប្រកប​ដោយគុណភាព និងសុវត្ថិភាព។

លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមទៀតថា ការចងក្រងជាសហគមន៍កសិកម្មនេះ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់តាមរយៈបច្ចេកទេសដាំដុះថ្មីៗ កសិផលមានទីផ្សារជួយបង្កើនជីវភាពរស់នៅកាន់តែប្រសើរឡើង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៤ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម