សេដ្ឋកិច្ច
ឆ្នាំ ២០២១ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេស មានតម្លៃជិត ៥ពាន់លានដុល្លារ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២១ នេះ ប្រទេសកម្ពុជា បាននាំចេញកសិផល ទៅកាន់គោលដៅទីផ្សារក្រៅប្រទេសមានចំនួន ៤ ៩៦៧ ៨៥២ ៧១៣ ដុល្លារអាមេរិក។
លោករដ្ឋមន្ត្រី បានបន្តថា ក្នុងនោះ ការនាំចេញអង្ករមានចំនួន ៥២៧ ៥៩៣ ៩៩៥ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន ៣១ ៤០៧ ៨២២ដុល្លារអាមេរិក ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ ១៦៤ ៧១៧ ៤៨៣ដុល្លារអាមេរិក ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៦០៣ ១៩៣ ២០២ដុល្លារអាមេរិក ការនាំចេញឈើកៅស៊ូមានចំនួន ១ ៥០៥ ០១៤ដុល្លារអាមេរិក ការនាំចេញឈើអារ និងសត្វស្វារ ៣៥ ៣៣៥ ៦៦៧ដុល្លារអាមេរិក ការនាំចេញត្រីគ្រប់ប្រភេទ ៤ ០៩៩ ៥៣០ ដុល្លារអាមេរិក។
យោងតាមប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៧ ៩៨៤ ២៥១,៨៣តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣ ១១០ ៧៩០,៧៣តោន ស្មើនឹង ៦៣,៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ៤.៨៧៣៤៦១,១០តោន។
កសិផលសំខាន់ៗ ដែលបាន នាំចេញរួមមាន៖
១- ការនាំចេញអង្ករ មានចំនួន ៦១៧ ០៦៩តោន មានការថយចុះចំនួន ៧៣ ៧៦០តោន (-១០,៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤,១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤,១៦% និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១,៧១%។
២- ការនាំចេញស្រូវក្នុងឆ្នាំ២០២១ មានចំនួន ៣ ៥២៧ ៤១៨ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញា បនបតភូតគាមអនាម័យចំនួន ២ ១៨៧ ១៧៧,០២តោន) ដែលមានការកើនឡើងចំនួន ១.៣៣៨ ៦១៤តោន (៦១,១៦%) បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២ ១៨៨ ៨០៤តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករក្នុងឆ្នាំ២០២១ មានចំនួន ៥ ១៨០ ០០៥,៨១តោន កើនឡើង ចំនួន ១ ៦៨៣ ១៩៨,៧១តោន ស្មើនឹង ៤៨,១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣៣ ៤៩៦ ៨០៧,១០តោន ដែលក្នុងនោះរួមមាន៖
ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៦៤៤ ៥៩១,៦៨តោនកើនឡើងចំនួន ៨,៤៥%។ ដំឡូងមីស្រស់មានចំនួន ១ ១០៤ ២២០តោន កើនឡើងចំនួន ៥២,៦%។ ម្សៅដំឡូងមីមានចំនួន ៣៥៨៦២,៧៤តោន កើនឡើងចំនួន ២,៦៦%។ កាកសំណល់ដំឡូងមីមានចំនួន ៩ ០៥៤,៥០តោន ថយចុះចំនួន -៣៣,០៦%។ គ្រាប់ស្វាយចន្ទីមានចំនួន ៩៣៧៩៧៤,២៦តោន កើនឡើងចំនួន ៣២៨,៣៤%។
គ្រាប់ពោតមានចំនួន ២០១ ៥៨៩,៣៤តោន កើនឡើងចំនួន ៣,៥៨%។ គ្រាប់សណ្ដែកបាយមានចំនួន ២៩ ១៩២,៣៥តោកើនឡើងចំនួន ១៨៩,៦១%។ គ្រាប់សណ្តែកសៀងមានចំនួន ១០៥ ៦៥៥,០៤តោន កើនឡើងចំនួន ២៦៤,២៤%។
ផ្លែចេកស្រស់មានចំនួន ៤២៣ ១៦៨,៩៧តោនកើនឡើងចំនួន ២៧,០២%។ ផ្លែស្វាយស្រស់មានចំនួន ២៤២ ៤៨៣,៧៦តោនកើនឡើងចំនួន ១៤៨,៣៨%។ ដំណាប់ស្វាយមានចំនួន ១៧ ៨៧៩,៨២តោន កើនឡើងចំនួន ១៧៩,៣០%។ ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៨៦៦,១៨តោន កើនឡើងចំនួន ៣៣,២៨%។ ដូងប្រេងមានចំនួន ៦២ ២១៦,៦៩តោន កើនឡើងចំនួន ១៤,២២%នាំ។
ម្រេចមានចំនួន ២៨ ០៧៤,៧៩តោន កើនឡើងចំនួន ៤៥២,៧២%។ ម្ទេសស្រស់មានចំនួន ៩៨ ៣៨៧,១២តោ កើនឡើងចំនួន ៣៩,៤៦%។ ម្ទេសក្រៀមមានចំនួន ២ ១៦០,២៣តោនកើនឡើងចំនួន ២០,០១%និង ផលិតផលចំនួន ៩៥មុខ ផ្សេងទៀតមានចំនួន ១៨៩ ២៦៤,៧៦ តោន៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ