Connect with us

សេដ្ឋកិច្ច

អតិថិជន​រីក​រាយ​ដំណើរ​កំសាន្ត​ជា​មួយ​ការ​ប្រើ​ប្រាស់​សេវា​ឌីជីថល​របស់​អេស៊ីលីដា

បានផុស

នៅ

នៅ​ក្នុង​ដំណើរ​កំសាន្ត​ចូល​ឆ្នាំសកល ឆ្នាំ២០២២នេះ អតិថិជន​អាច​ធ្វើ​ដំណើរ​ដោយ​ក្តី​រីករាយ​ដោយ​មិនចាំ​បាច់​មាន​ការ​ព្រួយ​បារម្ភ​ឡើយ ព្រោះ​ធនាគារ អេស៊ីលីដា បាន​ដាក់​ពង្រាយម៉ាស៊ីន​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​រាប់​ពាន់​គ្រឿង​នៅ​ទូទាំង​ប្រទេស​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ជួន​ដល់​អតិថិជិន​ក្នុង​ការ​ដាក់-ដក​ប្រាក់ និង​សេវា​ផ្សេងៗ​ទៀត​ទៅ​តាម​តម្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាង​នេះ​ទៀត​អតិថិជន​ក៏​អាច​ប្រើប្រាស់​សេវាអេស៊ីលីដា​ ម៉ូបាល​សម្រាប់​ស្កែន​ក្នុង​ការ​ទូទាត់ថ្លៃ​ទំនិញ​ដែល​មាន​ភាព​ងាយ​ស្រួល​ លឿន​រហ័ស​ មាន​សុវត្ថិភាព​ខ្ពស់​ ចំណេញ​ពេល​វេលា និង​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់​ ពិសេស​អាច​បង្ការ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ។

លោក​ស្រី​ សុខ​ សោភា​ នាយិកា​ប្រតិបត្តិ​ជាន់​ខ្ពស់​ទីផ្សារ​ នៃធនាគារ​ អេស៊ីលីដា​ បាន​មានប្រសាសន៍​ថា​ ៖«អេស៊ីលីដា​បាន​សម្រេច​វិនិយោគ​ក្នុង​ការ​បន្ថែម​ម៉ាស៊ីន​អេធីអឹម​ឱ្យ​បាន​កាន់​តែច្រើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​គឺ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​អតិថិជន​ដ៏​ថ្លៃថ្លា​ទាំង​អស់​ក្នុងការ​ប្រើប្រាស់​នូវ​សាច់ប្រាក់​របស់​គាត់​នៅ​ទូទាំង​ប្រទេស​របស់​យើង​ និង​បាន​២៤​ម៉ោង​ក្នុង​៧​ថ្ងៃដើម្បី​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​របស់​យើង»។

លោក​ស្រី​បាន​បន្ត​ទៀត​ថា ជាមួយ​គ្នា​នេះ​ ធនាគារ អេស៊ីលីដា​ ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ ក៏​បាន​ចូល​រួម​យ៉ាង​សកម្មភាព​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​សម្រាប់​របស់​អ្នក​ប្រើប្រាស់​សេវាធនាគារ​ឌីជីថល​ តាមរយៈ​ អេប​ អេស៊ីលីដា​ ម៉ូបាល​ ដែល​មាន​មុខ​ងារ​សម្បូរ​បែប​ ពិសេស​ការ​ទូទាត់​តាម​រយៈ​ QR​ កូដ​ ដ៏​លឿន​រហ័ស​ និង​សុវត្ថិភាព​ខ្ពស់។

លោក​ស្រី​សូម​គោរព​ជូន​ពរ​ដល់​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​អតិថិជន​របស់​ធនាគារ អេស៊ីដា ទាំង​អស់​សូម​ធ្វើ​ដំណើរ​កំសាន្ត​ប្រកប​ដោយ​សុខ​សុវត្តិភាព និង​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ដង្កាត់​ផ្សេង​ៗ​ ពិសេស​​ជំងឺ​កូវីដ-១៩​ ឬជំងឺ​កូវីដ​១៩​ប្រភេទ​ថ្មី​ អូមីក្រុង កំពុង​ឆ្លង​នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​លើសកល​លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម