Connect with us

សេដ្ឋកិច្ច

វិបត្តិ​កូវីដ​ធ្វើ​ឲ្យ​ស្រីលង្កា​ធ្លាក់ដល់​ដំណាក់​កាល​​ក្ស័យធន

បានផុស

នៅ

ប្រទេសស្រីលង្កាកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ​ និងមនុស្ស​ជាតិ​ដោយមានការព្រួយបារម្ភពីការក្ស័យធននៅក្នុងឆ្នាំ២០២២នេះ នៅពេលអតិផរណាកើនឡើងដល់កម្រិតកំណត់ត្រា និង​តម្លៃអាហារកើនខ្ពស់​ហួស​ពី​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋដោះ​ស្រាយ។

ការដួលរលំ​ប្រឈមដោយរដ្ឋាភិបាលដែលដឹកនាំដោយ​ប្រធានាធិបតី Gotabaya Rajapaksa ជាផ្នែកខ្លះ​បណ្តាលមកពីវិបត្តិកូវីដ-១៩ដ៏ធ្ងន់ធ្ងរ និងការបាត់បង់វិស័យទេសចរណ៍ ប៉ុន្តែក៏មានការរួមផ្សំពីការចំណាយ​របស់​រដ្ឋាភិបាល​ខ្ពស់ និងការកាត់បន្ថយពន្ធធ្វើឲ្យថយចុះប្រាក់ចំណូលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសងបំណុលដ៏ធំសម្បើមទៅប្រទេសចិន និងទុនបំរ៉ុងប្តូរប្រាក់បរទេសស្ថិតនៅកម្រិតទាបបំផុតរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ ទន្ទឹមជាមួយគ្នានេះ អតិផរណាត្រូវបានជំរុញឲ្យការបោះពុម្ពប្រាក់របស់រដ្ឋាភិបាលដើម្បីសងកម្ចីក្នុងស្រុក និងមូលប័ត្របំណុលបរទេស។

ធនាគារពិភពពលោកបានប៉ាន់ស្មានថា មនុស្ស៥០ម៉ឺននាក់បានធ្លាក់ក្រោមបន្ទាន់ភាពក្រីក្រចាប់តាំងពីកូវីដចាប់ផ្តើមឡើង ដែលស្មើនឹងវឌ្ឍនភាព៥ឆ្នាំដែលប្រទេស​នេះខិតខំប្រយុទ្ធនឹងភាពក្រីក្រ។

អតិផរណាបានឡើងខ្ពស់ជាប់កំណត់ត្រាគឺ១១.១%កាលពីខែវិច្ឆិកា និងការកើនឡើងនៃតម្លៃដែលបានធ្វើឲ្យអ្នកទាំងនោះវេទនាក្នុងការផ្គត់ផ្គង់គ្រួសារ ខណៈទំនិញជាមូលដ្ឋានឥឡូវនេះមិនមានតម្លៃសមស្របសម្រាប់មនុស្សភាគច្រើនឡើយ។

បន្ទាប់ពីលោក Rajapaksa បានប្រកាសពីប្រទេសស្រីលង្កាស្ថិតក្នុងអាសន្នសេដ្ឋកិច្ច យោធាត្រូវបានប្រគល់អំណាចដើម្បីធានានូវវត្ថុសំខាន់ៗក្នុងនោះមានអង្ករ និងស្ករ​ជា​ដើម​ ត្រូវបានលក់ក្នុងតម្លៃកំណត់របស់រដ្ឋាភិបាល ប៉ុន្តែបានជួយសម្រាលបន្ទុកប្រជាជនតិចតូចប៉ុណ្ណោះ។

លោក Anurudda Paranagama អ្នកបើកបរនៅទីក្រុង Colombo បានចាប់យកការងារទី២​ដើម្បីរកចំណូលសម្រាប់តម្លៃម្ហូបអាហារដែលកំពុងឡើងថ្លៃ និងដោះស្រាយកម្ចីរថយន្តរបស់លោក ប៉ុន្តែមិនគ្រប់គ្រាន់ឡើយ។

លោកបាននិយាយថា ៖«វាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំសងកម្ចី។ ពេលខ្ញុំបង់ថ្លៃទឹកភ្លើង និងម្ហូបអាហារ អស់បាត់ទៅហើយគឺគ្មានសល់លុយសងកម្ចីទិញឡានទេ»។

ការបាត់បង់ការងារធ្វើ និងប្រាក់ចំណូលបរទេសសំខាន់ៗពីវិស័យទេសចរណ៍ ដែលរួមចំណែកជាង១០%នៃផលិតផលក្នុងស្រុកសរុបបានកើតមានចំពោះមនុស្សជាង២០ម៉ឺននាក់ ដោយសារគ្មានធ្វើដំណើរកម្សាន្ត។ នេះបើយោងតាមក្រុមប្រឹក្សាដំណើរកម្សាន្ត និងទេសចរណ៍ពិភពលោក។

ស្ថានភាពអាក្រក់រហូតដល់មនុស្សតម្រង់ជួរយ៉ាងច្រើននៅកន្លែងធ្វើលិខិតឆ្លងដែនដែល​មាន​ម្នាក់ក្នុងចំណោមពលរដ្ឋស្រីលង្កា៤នាក់ ភាគច្រើនបំផុតវ័យក្មេង និងកំពុងរៀនមានគោលបំណងចាកចេញពីប្រទេស។

អតីតទេសាភិបាលរង​ធនាគារកណ្តាល លោក WA Wijewardena បានព្រមានថា ការលំបាករបស់មនុស្សសាមញ្ញនឹងធ្វើឲ្យវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរដែលនឹងធ្វើឲ្យជីវិតរបស់ពួកគេកាន់តែវេទនា។

«នៅពេលវិបត្តិសេដ្ឋកិច្ចពលរដ្ឋធ្ងន់ធ្ងរលើសពីការសង្គ្រោះ វានឹងធ្វើឲ្យប្រទេសទាំងមូលជួបវិបត្តិហិរញ្ញវត្ថុ»។ លោកមានប្រសាសន៍ និងបន្ថែមថា «ទាំងពីរនឹងកាត់បន្ថយសន្តិសុខស្បៀងតាមរយៈការ​ចុះ​ក្នុង​ការផលិត និងមិនអាចនាំចូល​បាន​ដោយសារខ្វះប្រាក់ដោះដូរ។ កម្រិតនេះ វានឹងក្លាយជាវិបត្តិមនុស្ស​ជាតិ»។

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ធ្ងន់​បំផុត​សម្រាប់​ស្រី​លង្កា​គឺ​បន្ទុក​បំណុល​បរទេស​យ៉ាង​ច្រើន​ជា​ពិសេសប្រទេស​ចិន។ រហូត​ដល់​ពេល​​នេះ ស្រី​លង្កាជាប់​បំណុល​ចិន​ជាង​៥​ប៊ីលាន​ដុល្លារ​អាមេរិក​ ហើយ​កាល​ពី​ឆ្នាំ​មុន​​ខ្ចី​បន្ថែម​១​ប៊ីលាន​​ដុល្លារ​អាមេរិក​ទៀត។

ក្នុង​ពេល​១២​ខែ​ខាង​មុខ រដ្ឋាភិបាល និង​វិស័យ​ឯកជន ស្រី​លង្កា​នឹង​តម្រូវ​​​​ឲ្យ​សង​ប្រមាណ​៧.៣​ប៊ីលាន​ដុល្លារ​ទាំង​បំណុល​ក្នុង​ស្រុក និង​បរទេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម