Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ ២០២២ កម្ពុជាសម្រេចបានកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន-កូរ៉េ

បានផុស

នៅ

ឆ្នាំ២០២២ គឺជាឆ្នាំសំណាង ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ក្តី តែកម្ពុជា សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសធំពីរ គឺប្រទេសចិន និងកូរ៉េ។​ ជាមួយគ្នានេះដែរ កម្ពុជា ក៏បានចូលជាធរមាននូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ហៅថា (RCEP)ផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា មើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលកម្ពុជា ទើបតែទទួលបានជាមួយប្រទេសទាំងពីរ(ចិន និងកូរ៉េ)នេះ ជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា នាថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានជួយឲ្យទំនិញកម្ពុជា ចរាចរណ៍ចូលទៅក្នុងប្រទេសផ្សេងៗកាន់តែមានភាពងាយស្រួល។ លោកបន្ថែមថា« អ្វីដែលក្រុមចរចានៅក្នុងពាណិជ្ជកម្មសេរីបានធ្វើ គឺសម្រាប់ជំរុញផលិតកម្មទាំងឡាយណា ដែលយើងផលិតមានបរិមាណច្រើន ហើយយើងរកទីផ្សារមិនបាន អ៊ីញ្ចឹងវាជាឱកាសបង្កើតទីផ្សារ នៅពេលដែលយើងបង្កើតទីផ្សារលើកទឹកចិត្តឲ្យកសិករ លើកទឹកចិត្តឲ្យអ្នកផលិតនៅក្នុងប្រទេសយើងបង្កើនការផលិត ដូច្នេះវាបានរូមចំណែកផលិតច្រើនជាងមុន បង្កើតការងារក៏ច្រើនជាងមុន ជំរុញការនាំចេញកាន់តែច្រើនផងដែរ»។

ជាក់ស្តែងលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាចិន បានកើនឡើងខ្ពស់ តាមរយៈការនាំចូលច្រើនជាងការនាំចេញ។ លោកបញ្ជាក់ថា កម្ពុជា នាំចូលទំនិញពីប្រទេសចិនទំហំទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ ចំណែកការនាំចេញចំនួនជាង ១ពាន់លានដុល្លារ ពោលគឺកំណើននៃការនាំចូលមាន ១៦ភាគរយ រីឯការនាំចេញមាន ១៩ភាគរយ។ បើទោះជាកំណើននៃការនាំចូលខ្ពស់ជាងការនាំចេញក៏ដោយ ប៉ុន្តែកំណើននៃការនាំចេញពីកម្ពុជាទៅចិន ក៏បន្តកើនឡើងជាបណ្តើរៗដែរ។

ចំណែកការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កូរ៉េ ក្នុងឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទឹកប្រាក់​សរុប​ជិត ៨៧០ ​លាន​ដុល្លារ។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់ ៣០៩,០៧ ​លាន​ដុល្លារ កើន ៥,៩ ​ភាគរយ​ និង​ការនាំ​ទំនិញ​ពី​កូរ៉េ មក​កម្ពុជា​មាន​ទឹកប្រាក់ ៥៦០,៦៦ ​លាន​ដុល្លារ កើន ១០,៥ ​ភាគរយ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានកោតសរសើររាជរដ្ឋាភិបាល ដែលតែងតែព្យាយាមបើកប្រទេសឲ្យកាន់តែទូលាយ។ កម្ពុជា បានធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសចិន កូរ៉េ ហើយកម្ពុជានៅតែបន្តបើកចំហច្រកជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក។ លើសពីនេះទៀត កម្ពុជា ក៏នៅតែចូលរួមជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន  នៅក្នុងអនុតំបន់ទន្លេមេគង្គ និងចូលក្នុង WTO ផងដែរ។

ជាការពិតណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសណាក៏ដោយ គឺជាសញ្ញាល្អ ហើយការបើកចំហជើងមេឃរបស់កម្ពុជា ក៏ជាសញ្ញាល្អ ដែលមិនរើសអើង និងចាប់យកមិត្តទាំងអស់។ នេះជាទស្សនរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម