Connect with us

សេដ្ឋកិច្ច

ធនាគារអេស៊ីលីដា ក្លាយជាធនាគារឈានមុខគេ ក្នុងការដាក់ពង្រាយម៉ាស៊ីនអេធីអឹម

បានផុស

នៅ

ធនាគារអេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជឈានមុខគេ ក្នុងការដាក់ពង្រាយនូវម៉ាស៊ីនអេធីអឹមដាក់-ដកប្រាក់ និងម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ (Banking Self Service) នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ចំនួន​សរុប ១ ៣១៧ ​គ្រឿង បន្ទាប់ពី​ខ្លួន​បានធ្វើការ​នាំចូល​ ៤៧៨ គ្រឿង​បន្ថែមទៀត​កាលពីពេល​ថ្មីៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់​ពង្រាយ​នូវ ម៉ាស៊ីន​អេ​ធី​អឹម​ដាក់​-​ដក​ប្រាក់ និង​មា​ស៊ីន​ដក​-​ដាក់​ប្រាក់​ស្វ័យប្រវត្តិ ទាំងនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​ដ៏​ថ្លៃថ្លា​របស់ខ្លួន​ឱ្យបាន​កាន់តែ​ទូលំ​ទូលាយ​ថែមទៀត​នៅ​ទូទាំង​ ២៥ ​រាជធានី​ខេត្ត​។ នេះ​បើ​យោងតាម ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​របស់​ធនា​គារ​អេស៊ីលីដា​។ កាលពីពេល​ថ្មីៗ​នេះ ធនាគារ​អេស៊ីលីដា​បាន​នាំចូល​នូវ ម៉ាស៊ីន​ដាក់​-​ដក​ប្រាក់ ម៉ាស៊ីន​ដក​ប្រាក់​ចំនួន ៤៧៨ គ្រឿង​ដើម្បី​ពង្រីក​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ឌីជីថល​ និង​សេវា​ស្វ័យ​ប្រតិបត្តិការ ​(Banking Self-Service) ជូន​អតិថិជន និង​ដើម្បី​បំពេញ​នៅ​សេចក្តីត្រូវការ​ដ៏​ច្រើន​លើសលប់​ពី​សំណាក់​អតិថិជន​។

​អ្នកស្រី ហួត​ចាន់​ណាក់ ជា​បុគ្គលិក​ក្រុមហ៊ុន​នៅ​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា «​ខ្ញុំ​មានការ​កោតសរសើ​រយ៉ា​ង​ខ្លាំង​ចំពោះ​ធនាគារ អេស៊ីលីដា​ ដែល​តែងតែ​គិតគូរ​ដល់​អតិថិជន​ជា​រៀងរហូត​មក​និង​តែងតែ​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​អតិថិជន​គ្រប់​កាលៈទេសៈ​ពិសេស​ក្នុងពេលដែល​កម្ពុ​ជាមាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ​ ដោយ​ធនាគារ​បាន​បំពាក់​នូវ​ម៉ាស៊ីន​អេ​ធី​អឹម​ទំនើបៗ បម្រើ​ដល់​អតិថិជន​, សាធារណជន និង​បណ្តា​ដៃគូ​ពាណិជ្ជកម្ម​មាន​ភាពងាយស្រួល ក្នុងការ​ប្រើប្រាស់​នូវ​សា​ច់​ប្រាក់​សម្រាប់​បម្រើ​ដល់​ការរស់នៅ ក៏ដូចជា​ការធ្វើ​អាជីវកម្ម​ប្រចាំថ្ងៃ »។ អ្នកស្រី​បាន​បន្តថា ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ឌីជីថល​ និង​សេវា​ស្វ័យ​ប្រតិបត្តិការ​របស់​ធនាគា​រ​អេស៊ីលីដា​នេះ​ មិន​ត្រឹមតែ​ធ្វើឱ្យ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ​ ថែមទាំងចំណេញ​ពេលវេលា​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ និង​កាត់បន្ថយ​ហានិភ័យ​នានា​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ជាយ​ថាហេតុ ​ឬ​ឆ្លង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​ទៀត​ពិសេស​ជំងឺ​កូ​វីដ​១៩​ជាដើម​។

អ្ន​កស្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​បុគ្គលិក​កម្មករនិយោជិត​របស់​ធនាគារ​អេស៊ីលីដា​ទាំងអស់​ ដែល​បាន​ខិតខំ​បង្កើត​និង​អភិវឌ្ឃន៍​នូវ​សេវាកម្ម​ថ្មីៗ​ទំនើប​ទាន់សម័យ​ដូចជា ​អេស៊ីលីដា​ម៉ូ​បាល​ សម្រាប់​បម្រើ​ដល់​អតិថិជន​ប្រើប្រាស់​ បាន​គ្រប់ពេលវេលា​ ២៤ ​ម៉ោង​ក្នុង​មួយថ្ងៃ និង ៧ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដោយ​ខ្លួនឯងបាន ២៤​ ម៉ោង​លើ​ ២៤​ ម៉ោង តាម​តម្រូវការ ដូចជា ការដាក់​ប្រាក់ ផ្ទេរប្រាក់ ឬ​បើក​គណនី ដោយ​មិន​គិត​កម្រៃ​សេវា​។ អ្នកស្រី​មាន​ជំនឿ​ជឿជាក់ថា ​តាមរយៈ​ការអភិវឌ្ឍ​នូវ​សេវាកម្ម​ថ្មីៗ​ទាំងនេះ​ នឹងធ្វើ​ឱ្យ​ធនាគារ​កាន់តែ​មានការ​គាំទ្រ​ពី​អតិថិជន​កាន់ តែ​ច្រើន​ថែមទៀត​និង​ធ្វើឱ្យ​ធនាគារ​កាន់តែ​រីកលូតលាស់​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

តម្លៃប្រេងកើនឡើង ជំរុញដោយទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

ព័ត៌មានជាតិ១២ នាទីutes មុន

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរ ជាង២ម៉ឺននាក់

ព័ត៌មានជាតិ១៤ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ អង្គរសង្ក្រាន្ត គឺជារបស់ខ្មែរគ្រប់ស្រទាប់វណ្ណៈ

ព័ត៌មានជាតិ២៤ នាទីutes មុន

ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ២៦ម៉ឺននាក់ មកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ 

ព័ត៌មានជាតិ២៤ នាទីutes មុន

​នៅ​ចំណត​រថយន្តក្រុង​ខេត្តក្រចេះ មនុស្ស​កកកុញ​ រង់​ចាំ​ជិះ​​រថយន្តក្រុង​ឥត​គិត​ថ្លៃ​របស់រដ្ឋមក​រាជធានី​​ភ្នំពេញវិញ

Sokha Hotels

ព័ត៌មានពេញនិយម