សេដ្ឋកិច្ច
៣០ឆ្នាំ KOICA ផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៣០០ លានដុល្លារដល់កម្ពុជា
ចាប់តាំងពីឆ្នាំ១៩៩១-២០២១ ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (កយកា-KOICA) បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ហិរញ្ញប្បទានឥតសំណងទាំងនោះផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមាន ១. វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២. វិស័យអប់រំ ៣. វិស័យកសិកម្ម និងអភិវឌ្ឍជនបទ និង ៤. វិស័យដឹកជញ្ជូន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ ជំនួយឥតសំណងរបស់កយកា-KOICA ដល់កម្ពុជាមានចំនួនសរុប ២០,៧ លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចសន្ទនាគោលនយោបាយ រវាង កយកា-KOICA និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី ១១ ខែមករានេះ បានឱ្យដឹងថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កយកា-KOICA បាន និងកំពុងគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ការដោះស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ចាប់តាំងពីឆ្នាំ ២០២០ មក។ ដោយឡែកសម្រាប់ឆ្នាំ ២០២២ នេះ កយកា-KOICA នឹងផ្តល់រថយន្តសង្គ្រោះបន្ថែមចំនួនដប់គ្រឿង និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ៨៣ ៣២៥ តេស្ត ដល់ក្រសួងសុខាភិបាលកម្ពុជា។ បន្ថែមពីលើនេះ កយកា-KOICA កំពុងពិចារណាផ្តល់រថយន្តសង្គ្រោះបន្ថែមទៀតដល់កម្ពុជានៅឆ្នាំ ២០២២។

ទាក់ទិនកិច្ចសន្ទនាគោលនយោបាយបានធ្វើឡើងតាមអនឡាញតាមរយៈ ZOOM ក្រោមអធិបតីភាព លោក ហ្យន់ជូន នោ (Hyunjun RHO) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចំាប្រទេសកម្ពុជា និង លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា។ គោលបំណងសំខាន់នៃកិច្ចសន្ទនាគោលនេះគឺ ទី១ ដើម្បីពិភាក្សាអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់កយកា-KOICA នៅកម្ពុជា ដូចជាសមិទ្ធិផលមួយចំនួនដែលបានធ្វើក្នុងឆ្នាំ ២០២១ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ គម្រោងបន្តរបស់កយកា-KOICA គម្រោងថ្មីសម្រាប់ឆ្នាំ ២០២២ និង ២០២៣ កម្មវិធីបណ្តុះបណ្តាលប្រចាំប្រទេសសម្រាប់កម្ពុជានៅឆ្នាំ ២០២២ និងរហូតដល់ឆ្នាំ ២០២៥ ការស្នើសុំសំណើរគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៤ និង ទី២ ដើម្បីពិភាក្សាអំពីការរៀបចំពិធីសម្ពោធមជ្ឈមណ្ឌល មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center) ក្នុងមន្ទីរពេទ្យព្រះអង្គឌួង។

លោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែល កយកា-KOICA សម្រេចបាន ហើយបានថ្លែងអំណរគុណចំពោះ កយកា និងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កយកា ដែលគាំទ្រយ៉ាងសកម្មដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ។
លោក ហ្យន់ជូន នោ (Hyunjun RHO) បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រឹងប្រែង និងសមិទ្ធិផលនានាក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការគ្រប់គ្រងបានល្អទាក់ទងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសមិទ្ធិផលក្នុងការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ជាពិសេសប្រជាជនកូរ៉េ ដែលបច្ចុប្បន្នកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ