សេដ្ឋកិច្ច
កម្ពុជាមានរោងចក្រវិស័យវាយនភណ្ឌជាង ១ ២០០ ផ្តល់ការងារជិត ១ លាននាក់
គិតត្រឹមចុងឆ្នាំ ២០២១ នេះ កម្ពុជាមានរោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបបានកើនដល់ប្រមាណជាង ១ ២០០ រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធ ដល់កម្មករនិយោជិតប្រមាណជិត ១ លាននាក់។

ថ្លែងក្នុងសន្និបាតលើកទី ១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី ១៥ ខែមករានេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមចុងឆ្នាំ ២០២១ នេះរោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ប្រមាណជាង ១ ២០០ រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធ ដល់កម្មករនិយោជិតប្រមាណជិត ១ លាននាក់។
លោករដ្ឋមន្ត្រីបានបន្ថែមថា ជាក់ស្តែងនៅក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត ១០ ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៦៣ ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។ ដោយឡែកជីវភាពកម្មករនិយោជិត ក៏បានប្រសើរឡើងជាលំដាប់ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បើគិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតបានចំនួន ១៨ លើក ដោយកើនពី ៤០ ដុល្លារអាមេរិកសម្រាប់ឆ្នាំ១៩៩៧ ដល់ ១៩៤ ដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២២។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា សម្រាប់ឆ្នាំ ២០២២ នេះ ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ ដុល្លារអាមេរិក ទៅ ២២២ ដុល្លារអាមេរិកក្នុងមួយខែ។ ក្រៅពីកម្មករនិយោជិតប្រមាណជិត ១ លាននាក់ដែលទទួលផលផ្ទាល់ មានប្រជាពលរដ្ឋប្រមាណជាង ២ លាននាក់ដែលទទួលផលដោយប្រយោលពីវិស័យនេះ។

លោករដ្ឋមន្ត្រីបានចាត់ទុក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ មានអត្រាប្រហែល ១០%។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ ២០២០ បានងើបឡើងវិញបានយ៉ាងល្អក្នុងឆ្នាំ ២០២១ ដោយការនាំចេញក្នុងរយៈពេល ១០ ខែដំបូងមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះការនំាចេញសម្លៀកបំពាក់មានទឹកប្រាក់ ៦ ៥៣៨ លានដុល្លារ កើនឡើង ៦% ធៀបនឹងឆ្នាំកន្លងទៅ ការនាំចេញផលិតស្បែកជើងមានទឹកប្រាក់ ១ ១១៣ លានដុល្លារ កើនឡើង ២០% ការនាំចេញផលិតផលធ្វើដំណើរមានទឹកប្រាក់ ១ ១៧៩ លានដុល្លារ កើនឡើង៤៩%៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ