ព័ត៌មានជាតិ
វិស័យបី អាចជួយកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបាន ៤.៨% នៅឆ្នំា ២០២២
តាមការព្យាករណ៍ជាបណ្ដោះអាសន្នរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជា អាចមានកំណើនសេដ្ឋកិចច្ចក្នុងរង្វង់ ៤.៨ ភាគរយ ។ ការព្យាករណ៍នេះប្រាកដថានឹងអាចមានការកែតម្រូវនៅពេលដែលអនុវត្តបាន៦ខែដើមឆ្នាំ ឬក៏៩ខែ តាមជាក់ស្តែង។ នេះជាការលើកឡើងរបស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ១៨ ខែ មករានេះ។
លោក មាស សុខសេនសាន បានប្រាប់កម្ពុជាថ្មីថា មានវិស័យចំនួនបី ដែលអាចជួយជំរុញសេដ្ឋកិច្ចជាតិ ឲ្យមានសន្ទុះកើនឡើង។ វិស័យទាំងនោះរួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍។

ក្រៅពីវិស័យទាំងបីនេះ វិស័យអទិភាពមួយទៀត ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិដែរនោះគឺវិស័យកសិកម្ម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីខែ វិច្ឆិកា ឆ្នាំ ២០២១ថា ការនាំចេញក្នុងវិស័យកសិកម្ម លើសផែនការ បើធៀបនឹងឆ្នាំមុន ទោះជាកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ខណៈដែលកម្ពុជានឹងចរចានាំចេញដោយត្រង់នូវកសិផលជាកញ្ចប់ ជាមួយប្រទេសចិននាពេលខាងមុននេះ។

សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា ការនាំចេញរបស់វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម កាន់តែមានភាពល្អប្រសើរ ព្រមជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ជាពិសេសចិន។
ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ មានលក្ខណៈល្អប្រសើរជាងការរំពឹងទុក ហើយកំណើនសេដ្ឋកិច្ចកម្ពុជានឹងវិលទៅរក៧% ត្រឹមឆ្នាំ ២០២៤។
ការរំពឹងបែបនេះ សំអាងទៅលើកត្តាមួយចំនួន ដូចជាកត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា មិនមានភាពថមថយ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀតដែរ ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញកន្លងមក។
ជាក់ស្តែងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ចរយៈពេល១១ខែឆ្នាំ២០២១ បង្ហាញថា វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមានកំណើន ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម១០%ប៉ុណ្ណោះ។ រីឯការនាំចេញទំនិញមិនមែនកាត់ដេររយៈពេល១១ខែ គឺមានការកើនឡើងប្រមាណ៥៣%។
ផ្ទុយពីការរំពឹងរបស់រាជរដ្ឋាភិបាល ធនាគារពិភពលោក បានវាយតម្លៃថា វត្តមានរបស់វីរុសបំប្លែង Omicron អាចរំខានដល់ការងើបឡើងវិញនៃឧស្សាហកម្ម ទេសចរណ៍ និងមានការកើនឡើងហានិភ័យផ្នែកហិរញ្ញវត្ថុ ជាមួយនឹងការកើនឡើងនៃបំណុល និងភាពងាយរងគ្រោះចំពោះគ្រោះមហន្តរាយធម្មជាតិ និងហេតុការដែលពាក់ព័ន្ធអាកាសធាតុ។
ទោះយ៉ាងណា លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លើកឡើងថា ផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ដែលបង្កដោយមេរោគបំប្លែងថ្មីនេះ អាស្រ័យទៅលើទំហំនៃការរីករាលដាល៕ ដោយ៖ ទួន សុផល



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង