Connect with us

សេដ្ឋកិច្ច

ពលរដ្ឋ​សហគមន៍​ព្រែកទាល់​​ពឹង​មុខ​របរ​ ៣ ចម្បង​ដោះស្រាយ​ជីវភាព

បានផុស

នៅ

ខេត្តបាត់ដំបង÷ ពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាបក្នុងតំបន់សហគមន៍ព្រែកទាល់ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងពឹ​ងអាស្រ័យ​លើ​មុខរបរ ៣ សំខាន់​ក្នុង​ការ​ទ្រងទ្រង់​ជីវភាព​រស់នៅប្រចាំថ្ងៃ។

មុខរបរ​សំខាន់ទាំង ៣ មាន​ ទី១, ការ​នេសាទជាលក្ខណះគ្រួសារ ទី២,វារីវប្បកម្ម​ និងទី៣លើវិស័យទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍ព្រែកទាល់​បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតំបន់សហគមន៍ព្រែកទាល់​ពិតជាមមាញឹកណាស់លើមុខរបរប្រចាំថ្ងៃ ហើយជីវភាពក៏ធូធារគ្រាន់បើដែរ។

ពាក់ព័ន្ធជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះមាន៣សំខាន់គឺ​ទី១,អាស្រ័យផលលើនេសាទជាលក្ខណះគ្រួសារដែលជាអាទិភាពជាចម្បង។ ទី២,វារីវប្បកម្មផ្នែកចិញ្ចឹមត្រី,អន្ទង់,សត្វក្រពើជាដើម និងទី៣លើវិស័យទេសចរណ៍ដែលធ្វើឲ្យជីវភាពគ្រួសារពួកគាត់បានល្អប្រសើក្នុងការរស់នៅប្រចាំថ្ងៃ។

លោកបញ្ជាក់ថា ឃុំកោះជីវាំងមានចំនួន៥ភូមិមានប្រជាពលរដ្ឋរស់នៅចំនួន ២៦០៧ គ្រួសារស្មើមនុស្សរាយចំនួន​១៣,៣៩៤​នាក់។

លោក​បន្ត​ថា ខណះដែលមុខរបរពួកគាត់ពឹងអាស្រ័យលើ៣មុខរបរខុសៗពីគ្នា មានដំណើរការល្អ​​ក៏​ដោយសារ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​និង​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​និង​ក្រៅស្រុក។ ប្រជានេសាទដែលកំពុងប្រកបមុខរបរធ្វើត្រីក្នុងសហគមន៍បាន​ធ្វើការនេសាទតាមលក្ខណៈគ្រួសារ ដោយមិនធ្វើឲ្យប៉ះពាល់ដល់បទល្មើសនោះទេ។ ចំពោះត្រីគ្រប់ប្រភេទដែល​ប្រជា​សហគមន៍​​យក​មកធ្វើជាប្រហុក,ផ្អក,ត្រីឆ្អើនិងត្រីងៀត បាន​យក​ទៅ​បំរើដល់អ្នកភូមិស្រុកក៏ដូចជា​ភ្ញៀវ​ទេសច ហើយ​ខ្លះ​ក៏​បាន​យកទៅលក់បន្តនៅតាមទីផ្សារក្នុងខេត្តផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម