សេដ្ឋកិច្ច
ខណៈអតិផរណាខ្ពស់បំផុត តម្លៃប្រេងនឹងដល់១០០ដុល្លារក្នុង១បារ៉ែល
វិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅនៅពេលអតិផរណាបានឈានដល់កម្រិតខ្ពស់បង្កើតជាបញ្ហាឈឺក្បាលដល់ធនាគារកណ្តាល ខណៈតម្លៃប្រេងត្រូវបានគេព្យាករនឹងកើនឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែលដែលលើសពីការរំពឹងទុក។
ប្រេងឆៅ Brent ដែលបានឡើងថ្លៃ៥០%កាលពីឆ្នាំ២០២១បានបង្កើនតម្លៃ១៤%បន្ថែមទៀតរួចហើយនៅឆ្នាំ២០២២នេះដែលជាការឡើងខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំចុងក្រោយ ខណៈឥឡូវនេះ តម្លៃដល់៨៩ដុល្លារអាមេរិកក្នុង១បារ៉ែល។
ដោយសមត្ថភាពផលិតមានភាពបញ្ហាស្មុគស្មាញ ការស្តុកប្រេងទុកមានកម្រិតទាប និងភូមិសាស្ត្រនយោបាយតានតឹង ឥឡូវនេះតម្លៃប្រេងហាក់ដូចជាកំពុងបោះពួយទៅរក១០០ដុល្លារអាមេរិកក្នុង១បារ៉ែលដែលជាកម្រិតមួយត្រូវបានក្រុមហ៊ុន Goldman Sachs ទាយថា នឹងកើតមាននាពាក់កណ្តាលឆ្នាំនេះ។
ក្រុមហ៊ុន JPMorgan បានព្យាករថា តម្លៃប្រេងអាចឡើងដល់១២៥ដុល្លារក្នុងមួយបារ៉ែល និងបន្តឡើងរហូតដល់១៥០ដុល្លារក្នុងមួយបារែលនាឆ្នាំ២០២៣។
វាអាចទៅរួចដែលផលប៉ះពាល់សុទ្ធនៃការកើនឡើង១២ដុល្លារចាប់ពីពេលនេះមិនធំធេងខ្លាំងទេ ដោយសារអត្រាអតិផរណាបានបង្ហាញពីការងើបឡើងតម្លៃប្រេងតាំងពីឆ្នាំមុនមកម្ល៉េះ។ ជាពិសេស សេដ្ឋកិច្ចលោកខាងលិច ដែលកំពុងមានថាមពលប្រើប្រាស់តិចជាងមួយទសវត្សរ៍កន្លងទៅ។
ការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសដូចជា ចក្រភពអង់គ្លេស និងន័រវេស ព្រមទាំងធនាគារកណ្តាលដូចជា ធនាគារកណ្តាលអាមេរិក ប្រហែលជាសញ្ញានាសប្តាហ៍ខាងមុខនេះ ពួកគេមានផែនការរឹតបណ្តឹងគោលនយោបាយបែបណាដើម្បីពិនិត្យមើលអតិផរណាតាមការរំពឹងពីតម្លៃប្រេងកើនឡើង។
ប៉ុន្តែអ្នកបង្កើតគោលនយោបាយបានគិតគូរដោយផ្អែកលើផលប៉ះពាល់ជាមូលដ្ឋាននៅក្នុងការកើនឡើងតម្លៃប្រេងឆ្នាំ២០២១បានថយចុះអតិផរណាជាបណ្តោះអាសន្នពីមួយឆ្នាំទៅមួយឆ្នាំ។
មនុស្សជាច្រើនក៏បានវែកញែកពីផលប៉ះពាល់ផ្លូវចិត្តនៃតម្លៃប្រេងកើនឡើង១០០ដុល្លារក្នុងមួយបារ៉ែលមិនអាចប៉ាន់ស្មានបាន ជាពិសេសនៅពេលអ្នកប្រើប្រាស់ ពាណិជ្ជករ និងអ្នកនយោបាយព្រួយបារម្ភជុំវិញអតិផរណាជាច្រើនទសវត្សរ៍ទៀត ឬខ្ពស់ជាប់កំណត់ត្រា ហើយតម្លៃការប្រើប្រាស់ប្រេងកើនឡើងដល់៧%នៅអាមេរិកក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ។
ទិន្នន័យកាលពីថ្ងៃពុធបង្ហាញថា អតិផរណាប្រើប្រាស់ចក្រភពអង់គ្លេសបានឈានដល់កម្រិតខ្ពស់ក្នុងពេល៣០ឆ្នាំចុងក្រោយដែលនេះក៏គូសបញ្ជាក់ថា វានឹងមានឥទ្ធិពលលើតម្លៃម្ហូបអាហារ និងបដិសណ្ឋារកិច្ចថែមទៀត។
លោក rederik Ducrozet អ្នកយុទ្ធសាស្ត្រនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Pictet បាននិយាយថា ៖«វាអាចដូចជាផ្លែឈើរីនៅលើនំខួបក៏កើតមានអតិផរណា ប្រសិនបើយើងមិនទទួលបានតម្លៃប្រេងមធ្យមទេនោះ»។
លោកប្រាប់ថា ៖«ពេលនេះ វាខុសប្លែកធំ ពីព្រោះយើងស្ថិតនៅចំណុចដែលហានិភ័យត្រូវបានផ្អៀងឡើង ហើយធនាគារកណ្តាលព្រួយបារម្ភអំពីការកើនឡើងប្រាក់ឈ្នួល ចាប់តាំងពីតម្លៃថាមពលរួមចំណែកប៉ះពាល់កម្រិតទី២»។
អតិផរណាក៏បានឈានដល់កម្រិតខ្ពស់បំផុតជាប់កំណត់ត្រាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះនៅអឺរ៉ុប និងកន្លែងផ្សេងៗទៀតដែលកំពុងបង្ហាញពីកម្រិតខ្ពស់ហួសពីការរំពឹងទុក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល