សេដ្ឋកិច្ច
ថៃ ប្រើផ្លូវដែក ឡាវ-ចិន ដឹកអង្ករ ១,០០០ តោនទៅ ចិន
ពេលនេះប្រទេសថៃបានប្រើការដឹកជញ្ជូនអង្ករចំនួន ១,០០០ តោនពីប្រទេសរបស់ខ្លួនទៅប្រទេសចិនតាមរយៈផ្លូវដែកឡាវ-ចិន ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម និងសហករណ៍របស់ប្រទេសថៃបានឲ្យដឹងថា ការដឹកជញ្ជូនអង្ករត្រូវបានបញ្ជូនទៅទីក្រុង Chongqing ប្រទេសចិនក្នុងទូរថភ្លើងចំនួន ២០ ។
កាសែត Bangkok Post បានរាយការណ៍ថា ការនាំចេញផលិតផលកសិកម្មផ្សេងទៀតក៏ត្រូវធ្វើឡើង និងប្រើតាមផ្លូវដែកថ្មីនេះផងដែរ ។

ទន្ទឹមនោះ លោក Alongkorn Polabutr ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយថា ប្រទេសថៃសង្ឃឹមថានឹងនាំចេញផ្លែឈើ ផ្កាអ័រគីដេ កៅស៊ូ ដំឡូងមី និងប្រេងដូង រួមជាមួយនឹងត្រី និងផលិតផលបសុសត្វនៅលើផ្លូវរថភ្លើងថ្មីនេះដូចគ្នា ។
ចំណែកផ្លែឈើពីប្រទេសថៃអាចទៅដល់អ្នកប្រើប្រាស់ទីក្រុង Chongqing របស់ចិនក្នុងរយៈពេលតិចជាង ៤៨ ម៉ោងប៉ុណ្ណោះតាមរយៈផ្លូវដែក ឡាវ-ចិន ដោយវាអាចរក្សាផ្លែឈើឲ្យនៅស្រស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ឆ្លង អូមីក្រុង និងប្រាប់រយៈពេលព្យាបាល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ