ព័ត៌មានជាតិ
បំពាក់ភ្លើង LED ផ្លូវយន្តហោះពង្រីកថ្មី ៣.៣០០ ម៉ែត្រ នៅព្រលានខេត្តព្រះសីហនុ
ក្រុមបច្ចេកទេសនៃក្រុមហ៊ុនអាកាសយានដ្ឋាន Cambodia Airports បានបញ្ចប់ការប្តូរអំពូលនៅតាមផ្លូវរត់យន្តហោះរបស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុទៅជាប្រភេទ LED វិញ។
![](https://kampucheathmey.com/wp-content/uploads/2020/12/130007559_3821998517832181_3328828983969223419_o-1024x576.jpg)
ក្រុមហ៊ុន Cambodia Airports ដែលទទួលសិទ្ធិគ្រប់គ្រងព្រលានទាំង ៣ របស់កម្ពុជាបានឲ្យដឹងថា ការបំពាក់ភ្លើងអំពូល LED នៅព្រលានខេត្តព្រះសីហនុដែលទើបពង្រីកផ្លូវរត់ចម្ងាយ ៣.៣០០ ម៉ែត្រ (រួមទាំងការពង្រីកបន្ថែម ៨០០ ម៉ែត្រថ្មី) គឺជាផែនការប្រកបដោយមហិច្ឆតា ដើម្បីបង្កើនការតភ្ជាប់ការហោះហើរ និងសម្រួលការចុះចតយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតធំ។
ព្រលានយន្តហោះខេត្តព្រះសីហនុ មានការរីកលូតលាស់លឿនជាងគេទាំងអ្នកដំណើរនិងចរាចរណ៍ហោះហើរ ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិ ទាំង ៣ នៅកម្ពុជា ខណៈដែលផ្លូវរត់របស់យន្តហោះទើបត្រូវបានពង្រីកពីទំហំ ២៥០០ ម៉ែត្រ ដល់ ៣៣០០ ម៉ែត្រ។
បើតាមក្រុមហ៊ុនអាកាសយានដ្ឋាន Cambodia Airports នឹងបំលែងប្រភពពន្លឺទៅជា LED នៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ ដែលខ្លួនគ្រប់គ្រង ជាជំហានដ៏សំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីនិងការកាត់បន្ថយការបញ្ចេញកាបូន។
![](https://kampucheathmey.com/wp-content/uploads/2020/12/130192160_3821998587832174_4406630237710155344_o-1024x576.jpg)
ខេត្តព្រះសីហនុបានក្លាយជាគោលដៅរបស់អ្នកវិនិយោគ និងភ្ញៀវទេសចរ តាមរយៈការមានកំពង់ផែទឹកជ្រៅនិងតំបន់ឆ្នេរដ៏មានសក្តានុពល។ ក្នុងរយៈពេល ៦ខែ អ្នកដំណើរតាមផ្លូវអាកាសតាមរយៈព្រលានយន្តហោះខេត្តព្រះសីហនុ មានជាង ៧សែននាក់ ហើយវារីកលូតលាស់លឿនជាងគេបំផុត ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិ ទាំង ៣ នៅកម្ពុជា៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត