Connect with us

សេដ្ឋកិច្ច

ខ្យងចំពុះទាកំពុងពេញប្រមូលផល តែខ្វះតម្រូវការបញ្ជាទិញដូចមុន

បានផុស

នៅ

កោះកុង៖ ប្រជានេសាទក្នុងតំបន់សហគមន៍ពាមក្រសោប ស្រុកមណ្ឌលសីមា លើកឡើងថា ទិន្នផលអាហារសមុទ្រខ្យងចំពុះទាកំពុងពេញសាច់ប្រមូលផល ២ ខែមកនេះ ក៏ប៉ុន្តែខ្វះការបញ្ជាទិញពីក្រុមឈ្នួញដូចពេលមុនៗគ្រាជួបវិបត្តិជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សំអាល់ ជាអ្នកនេសាទប្រមូលផលខ្យងចំពុះទានៅសមុទ្រទឹករាក់គ្រប់គ្រងដោយសហគមន៍ព្រៃកោងកាងពាមក្រសោប ឱ្យដឹងថា រដូវទាញយកផលចំណេញពីទិន្នផលខ្យងចំពុះទាផ្តើមពីខែតុលាដល់ខែឧសភាជារៀងរាល់ឆ្នាំ អ្វីដែលគួរឱ្យសោកស្តាយ គឺជិត ២ ឆ្នាំទៅហើយដែលមិនបានប្រមូល ព្រោះតែការរីករាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍ពួកគាត់។

តំណាងប្រជានេសាទ លោក សុខ ជីនទុន អះអាងថា សម្រាប់ឆ្នាំ ២០២២ នេះ ទើបពលរដ្ឋក្នុងមូលដ្ឋាននាំគ្នាសម្រុកប្រមូលផលឡើងវិញ ទោះបីជាមានពុំមានក្រុមឈ្នួញបញ្ជាទិញច្រើនដូចពេលមុនក៏ដោយ ឱ្យតែថាលក់បានសម្រាប់យកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ទ្រាំស្តារសេដ្ឋកិច្ចជាមុនសិន។

ខ្យងចំពុះទាសព្វថ្ងៃ ក្នុង១គីឡូក្រាមថ្លៃ ១ ២០០ រៀល ទិញពីទូកលើផ្ទៃសមុទ្រតែម្តង បើធៀបនឹងពេលមិនទាន់មានការវាយលុកជំងឺកូវីដ អាចលក់បាន ១គីឡូក្រាមថ្លៃ ២ ០០០ រៀលទៅ ២ ២០០ រៀល។ គ្រាមិនទាន់កកើតជំងឺកូវីដ ប្រជានេសាទអាចរកខ្យងបានពី ៧០ ទៅ ៩០ តោនក្នុង១ឆ្នាំៗ បើគិតជាថវិកាខ្ទង់ម៉ឺនដុល្លារ។

លោក សៅ សំណាង អនុប្រធានសហគមន៍តំបន់អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប បានប្រាប់ “កម្ពុជាថ្មី” ថា ខ្យងចំពុះទា មានតម្រូវការច្រើន លុះត្រាតែឈ្នួញនៅប្រទេសថៃបញ្ជាទិញពីប្រជានេសាទ ទើបតម្លៃលក់អាចមានផលចំណេញគួរសម។ លោកថា សព្វថ្ងៃនេះ មានតែឈ្នួញក្នុងស្រុកទេដែលទិញយកទៅទីផ្សារ ឬអាចនាំទៅខេត្តផ្សេងៗទៀត។

កន្លងទៅ ក្រសួងបរិស្ថានធ្លាប់ចុះទស្សនកិច្ចស្រាវជ្រាវពីជីវភាពពលរដ្ឋក្នុងសហគមន៍ពាមក្រសោបម្តងទៅ២ដងហើយ ដោយសន្យាជួយរកទីផ្សារលក់ក្នុងតម្លៃសមរម្យជូនអ្នកនេសាទខ្យងចំពុះទាតាមបណ្តាសណ្ឋាគារលំដាប់ផ្កាយ និងផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ។

ខ្យងចំពុះទា ជាអាហារមួយប្រចាំនៅខេត្តកោះកុងដែលស្ងោរជ្រលក់ជាមួយទឹកត្រីកោះកុងហូប ឆាក្រៀម ឆាកែងហឹរៗ និងច្នៃជាម្ហូបបានច្រើនមុខតាមចំណង់ចំណូលចិត្តអ្នកពិសារ។ ខ្យងចំពុះទាជាជីវៈចម្រុះកកើតឡើងវិញ គ្រាន់តែចំណោយថវិកាច្រើនបន្តិចដើម្បីទិញបង្គោលយកទៅដាំជម្រៅពី​ ៥ ម៉ែត្រទៅ ១០ ម៉ែត្រពីផ្ទៃទឹកសមុទ្រ ហើយរុំទៃសជុំវិញបង្គោលនីមួយៗតាមរយៈការយកកូនខ្យងមកទុំព័ទ្ធរហូតដល់ពេលធំធាត់ប្រមូលផលតែម្តង។

សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ឃុំពាមក្រសោប មានប្រជាពលរដ្ឋប្រមាណ ១១៩ គ្រួសារប្រកបរបរនេសាទខ្យងចំពុះទា ក្នុងចំណោមពលរដ្ឋសរុបចំនួន ៣៩២ គ្រួសារដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន ក្រៅពីលក់ដូរ និងប្រកបអាជីវកម្មផ្តល់សេវាទេសចរណ៍ជូនភ្ញៀវដើរលេងកម្សាន្ត៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១០ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម