សេដ្ឋកិច្ច
មហាសេដ្ឋីមានបំផុតរបស់កូរ៉េថយទ្រព្យ៧ប៊ីលានដុល្លារព្រោះបញ្ហាផ្ទួនៗ
ការកើនឡើងរបស់លោក Brian Kim ពិតជាគួរឲ្យចាប់អារម្មណ៍ដែលកាលពីក្មេងរស់នៅក្នុងបន្ទប់មួយមានសមាជិកគ្រួសារ៧នាក់បានវ៉ាដាច់លោក Jay Y Lee អ្នកស្នងមរតក Samsung Group រហូតក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូង។
បន្ទាប់មកបញ្ហាចម្រូងចម្រាសបានចាប់ផ្តើម។ ក្តីបារម្ភផ្តាច់មុខជុំវិញក្រុមហ៊ុនអ៉ីនធឺណេតយក្ស Kakao របស់លោក ដោយសារប្រទេសនេះបានបង្កើតវិធានការតឹងរឹងដើម្បីបញ្ចៀសការអនុវត្តផ្តាច់មុខ។ បន្ទាប់មកការប្រតិកម្មបានកើតឡើង ខណៈនាយកប្រតិបត្តិកំពូលៗបានលក់ភាគហ៊ុនយ៉ាងលឿន បន្ទាប់ពីការផ្តល់ជូនជាសាធារណៈជោគជ័យរបស់អង្គភាពមួយនេះ។ ហើយកាលពីសប្តាហ៍មុន ព័ត៌មានបានបែកធ្លាយថា លោក Kim ប្រហែលជាគេចវេសពីការបង់ពន្ធប្រមាណ៧២២លានដុល្លារអាមេរិក ហើយការចោទប្រកាន់លើក្រុមហ៊ុនមេ Kakao ត្រូវបានច្រានចោលថា គ្មានមូលដ្ឋាន។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានបង្ហាញថា រឿងរ៉ាវទាំងនោះបានធ្វើឲ្យបាត់បង់ភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ៤៨% ចាប់តាំងពីភាគហ៊ុនឡើងដល់កំពូលកាលពីខែមិថុនា ដោយបានបាត់បង់ប្រហែលជា៧ប៊ីលានដុល្លារអាមេរិកពីទ្រព្យសម្បត្តិរបស់លោក Kim។
លោក Hyunyong Kim អ្នកវិភាគនៅក្រុមហ៊ុន Hyundai Motor Securities ក្នុងទីក្រុងសេអ៊ូល បាននិយាយថា ៖«បញ្ហាកំពុងមានផលឥទ្ធិពលអវិជ្ជមានលើស្មារតីរបស់អ្នកវិនិយោគ។ ការរំពឹងទុកសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងធ្លាក់ចុះ»។
លោក Kim ដែលរីកចម្រើនចេញពីភាពក្រីក្រយ៉ាងអាក្រក់ និងជាកូនទី១ក្នុងចំណោមបងប្អូនបង្កើតរបស់លោកបានចូលរៀនមហាវិទ្យតាល័យ បានចាប់ផ្តើមកាន់កាប់ក្រុមហ៊ុន Kakao នៅឆ្នាំ២០០៦ និង៤ឆ្នាំក្រោយមក បានដំណើរការកម្មវិធី KakaoTalk app តាមទូរសព្ទ។ បន្ទាប់មក ក្រុមហ៊ុនបានចាប់ផ្តើមពង្រីកផ្នែកឌីជីថលលើវិស័យធនាគារ ទីផ្សារ ហ្គេម និងសេវាទំនាក់ទំនងដឹកជញ្ជូន ស្របពេលវិបត្តិកូវីដ-១៩ផ្ទុះឡើងផងបានធ្វើឲ្យ Kakao ស្ទុះងើបឡើងយ៉ាងឆាប់រហ័ស។
រយៈពេលមិនដល់២ឆ្នាំផង កម្មវិធី៣ក្នុងចំណោមកម្មវិធីជាច្រើនបានលេចធ្លោក្នុងសង្គមគឺ Kakao Games, KakaoBank និង Kakao Pay។ ហើយការចុះបញ្ជីជាច្រើនទៀតនៅតែត្រូវបានរំពឹងទុករាប់ទាំង Kakao Mobility និងកម្មវិធីឌីជីថល Piccoma ជាដើម។
ប៉ុន្តែកំណើនយ៉ាងឆាប់រហ័សបានធ្វើឲ្យ Kakao ស្ថិតក្រោមការត្រួតពិនិត្យផ្នែកច្បាប់កាន់តែខ្លាំង ហើយការគ្រប់គ្រងលើទីផ្សាររបស់ក្រុមហ៊ុនកំពុងត្រូវបានរិះគន់ចំពោះការគំរាមកំហែងដល់អាជីវកម្មតូចៗលក្ខណៈគ្រួសារ និងឯកជន។ ក្នុងខែកញ្ញា លោក Kim បានសន្យាកញ្ចប់ប្រាក់៣០០ប៊ីលានវ៉ុនដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច។
លោក Kim បាននិយាយនៅសវនាការសភាកាលពីខែតុលាថា ៖«ថ្មីៗនេះ យើងបានឆ្លុះបញ្ចាំងយ៉ាងក្រៀមក្រំចំពោះការមិនដឹងពីទំនួលខុសត្រូវសង្គម ស្របពេលយើងរីករាយនឹងកំណើនបុត្រសម្ព័ន្ធ។ ក្នុងនាមជាក្រុមហ៊ុនដែលទទួលបានការគាំទ្រជាសាធារណៈ យើងនឹងបង្កើនការប្រឹងប្រែងត្រឡប់ទៅពីរបៀបដែលយើងបានចាប់ផ្តើមពីដំបូង»។
រឿងអាស្រូវផ្សេងទៀតផ្ទុះឡើងមុនពេលដាច់ឆ្នាំ នៅពេលនាយកប្រតិបត្តិ Kakao Pay មួយចំនួនបានលក់ភាគហ៊ុនរបស់ពួកគេ បន្ទាប់ពីចាប់ផ្តើមទីផ្សារភាគហ៊ុនដ៏ភ្ញាក់ផ្អើលក្នុងខែវិច្ឆិកា ដែលនាំឲ្យភាគហ៊ុនទូទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរបស់ក្រុមហ៊ុនមេបានធ្លាក់ចុះ។ កាលពីសប្តាហ៍មុន នាយកប្រតិបត្តិជាន់ខ្ពស់៣នាក់បានដាក់ពាក្យលាឈប់ថែមទៀត។
ស្របពេលជាមួយគ្នា ការស៊ើបអង្កេតផ្នែកពន្ធត្រូវបានចាត់ចែងទៅទីភ្នាក់ងារគោលនយោបាយនៅភាគខាងត្បូងខេត្ត Gyeonggi ជាយក្រុងសេអ៊ូល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bloomberg

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ