Connect with us

ព័ត៌មានជាតិ

មកដឹងតម្លៃអយស្ទ័រ ដែលដាក់លក់ជាប្រចាំ ក្នុងសង្កាត់កោះតូច ក្រុងបូកគោ

បានផុស

នៅ

អយស្ទ័រ ជាអាហារគ្រឿងសមុទ្រមួយប្រភេទ ដែលគេនិយមចូលចិត្តបរិភោគ ពិសេសយកធ្វើជាគ្រឿងក្លែម។ អយស្ទ័រ មានរសជាតិឆ្ងាញ់ មិនចាញ់គ្រឿងសមុទ្រឯទៀតនោះទេ ហើយផ្សំគ្រឿងអយស្ទ័រ ដូចជា៖ ការបុកទឹកត្រីមានរសជាតិហឹរ ខ្ទឹមបំពងឈ្ងុយ ផ្សំនឹងបន្លែស្លឹក,ត្រួយ ក្ទម្ព(ឬកន្ធំថេត) ធ្វើឲ្យអយស្ទ័រមានរសជាតិឆ្ងាញ់មិនធម្មតាឡើយ។

ចែ លីម អ្នកលក់អយស្ទ័រ នៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានប្រាប់ដឹង នៅរសៀលថ្ងៃទី ២៦ ខែមករានេះថា អយស្ទ័រ ដែលគាត់ដាក់តាំងលក់ នៅតាមដងផ្លូវជាតិលេខ ៣ កំពត-វាលរេញ មានអនាម័យល្អ ដោយបានសម្រិតសម្រាំងជា ៣ប្រភេទ គឺលេខ ១ លេខ ២ និងលេខ ៣។ ចំពោះអយស្ទ័រ ប្រភេទលេខ ១ ក្នុងមួយគ្រាប់ មានតម្លៃ ៦០០រៀល។ ប្រភេទលេខ ២ ក្នុងមួយគ្រាប់ តម្លៃ ៤០០រៀល។ អយស្ទ័រ ប្រភេទលេខ ៣ ក្នុងមួយគ្រាប់ តម្លៃត្រឹម ៣០០រៀលប៉ុណ្ណោះ។

អ្នកលក់អយស្ទ័រខាងលើ បានបញ្ជាក់ទៀតថា ការនេសាទអយស្ទ័រ ពិតជាមានការលំបាកណាស់ ដោយអ្នកនេសាទ ត្រូវមុជទឹករក និងវាយបំបែកចេញ ពីក្រហែងថ្មយកដាក់លើទូក រួចដឹកមកច្រាំង ទើបដឹកជញ្ជូនបន្តមកកន្លែងលក់។ បន្ទាប់មកនាំគ្នា វាយបំបែកយកសំបកម្ខាងចេញ បន្ទាប់មកជញ្ជូនតម្រៀបក្នុងកេះស្នោ ដើម្បីក្លាស្សេសម្រាប់លក់ជូនអតិថិជន ដែលនិយមចូលចិត្ត ជាពិសេសអ្នកដំណើរទេស​ចរ ដែលមកពីគ្រប់បណ្តាខេត្ត។ រីឯសំបកអយស្ទ័រ ក៏មានប្រយោជន៍ដែរ គឺជញ្ជូនទុកមួយកន្លែងសម្រាប់​​លក់ឲ្យឈ្មួញ។

ចែ លីម បានបន្តថា ការលក់អយស្ទ័រគ្រប់ប្រភេទ គឺអ្នកលក់នឹងហ្វ្រីជូនទឹកត្រី និងខ្ទឹមបំពង។ ចំណែកត្រួយកន្ធំថេត អតិថិជនអាចជួយទិញថែមបាន ព្រោះទីតាំងលក់អយស្ទ័រគ្រប់កន្លែង សុទ្ធតែមានលក់ស្លឹកកន្ធំថេត និងគ្រឿងសមុទ្រមួយចំនួនទៀត ផងដែរ។

ក្នុងខណៈនេះ ចែ លីម ជាអាជីវករលក់អយស្ទ័រ នៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ ដែលធ្វើដំណើរឆ្លងកាត់ តាមដងផ្លូវជាតិលេខ ៣ កំពត-វាលរេញ ជួយទិញអយស្ទ័ររបស់អ្នកស្រី យកទៅពិសារពិតជាមិនខកបំណងឡើយ ព្រោះអយស្ទ័រ ដែលដាក់លក់នៅទីនោះសុទ្ធតែស្រស់ៗ ល្អ គ្មានប្រើសារធាតុគីមី ថែមទាំងមិនក្លែងបន្លំនូវគុណភាព ដើម្បីកេងយកចំណេញពីអតិថិជននោះ ឡើយ៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម