ព័ត៌មានជាតិ
មួយថ្ងៃមានអ្នកដំណើរប្រហែល ៥០០ នាក់ មកតាមព្រលានយន្តហោះភ្នំពេញនិងខេត្តព្រះសីហនុ
ឯកឧត្ដមជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឲ្យអាកាសចរស៊ីវិលបានឲ្យដឹងថា ការធ្វើចរាចរតាមផ្លូវអាកាសនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ក្នុងកាលៈទេសៈជំងឺកូវីដនៅបន្តរាតត្បាតអូសបន្លាយពេលជាងមួយឆ្នាំនេះ។
ជាធម្មតាមួយថ្ងៃមានអ្នកដំណើរប្រហែល ៥០០ នាក់ ចេញចូលតាមព្រលានយន្តហោះធំពីរគឺភ្នំពេញ និងខេត្តព្រះសីហនុ។

លោករដ្ឋលេខាធិការឲ្យដឹងថា ប្រទេសជាច្រើននៅតែដាក់កំហិតយ៉ាងតឹងតែង សម្រាប់អ្នកដំណើរចេញចូលប្រទេស ដោយសារវិបត្តិនៃជំងឺកូវីដនៅមិនទាន់មានភាពធូរស្រាល។
បើតាមលោករដ្ឋលេខាធិការ ការធ្វើដំណើរតាមផ្លូវអាកាសគឺពឹងផ្អែកលើភ្ញៀវទេសចរនិងអ្នកជំនួញ ប៉ុន្តែឥឡូវនេះការធ្វើដំណើរតាមផ្លូវអាកាសមានចំនួនតិចតួចប៉ុណ្ណោះដែលភាគច្រើនជាអ្នកជំនួញ។
កាលពីដើមខែធ្នូនេះ ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន All Nippon Airways (ANA) បានភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញរវាងភ្នំពេញ – ណារីតា (តូក្យូ) ជាលក្ខណៈ Charter Flight។
ការតភ្ជាប់ឡើងវិញរបស់ក្រុមហ៊ុនអាកាសដ៏ធំក្នុងតំបន់នេះ ក៏ជាសញ្ញាល្អមួយបង្ហាញការងើបឡើងវិញសម្រាប់វិស័យអាកាសចរណ៍។
លោករដ្ឋលេខាធិការបញ្ជាក់ឲ្យដឹងថា មួយរយៈនេះមានការតភ្ជាប់ជើងហោះហើរឡើងវិញខ្លះៗលក្ខណៈ Charter Flight តែក៏មិនសូវមានភ្ញៀវដែរ។ មានតែជើងហោះហើរមកពីកូរ៉េ និងចិនតែប៉ុណ្ណោះដែលមានការហោះហើរជាប្រចាំជាទៀងទាត់មកប្រទេសកម្ពុជា។ ប៉ុន្តែរដ្ឋាភិបាលចិនអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរនីមួយៗ ហោះបានតែមួយជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដើម្បីគ្រប់គ្រងលំហូរអ្នកដំណើរ។
ក្រៅពីព្រលានយន្តហោះភ្នំពេញ និងខេត្តព្រះសីហនុ ព្រលានយន្តហោះសៀមរាបនៅមិនទាន់មានការហោះហើរមកពីក្រៅប្រទេសទេ គឺមានតែជើងហោះហើរក្នុងស្រុកខ្លះៗតាមក្រុមហ៊ុនអាកាសចរជាតិ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ