Connect with us

សេដ្ឋកិច្ច

Lazada ល្បីយ៉ាងណាទៅ ទើប កម្ពុជា ត្រៀមដាក់លក់ផលិតផលក្នុង App មួយនេះ

បានផុស

នៅ

Lazada Group ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អន្តរជាតិ ដែល​មាន​ទី​ស្នាក់​ការ​កណ្ដាល​នៅសិង្ហបុរី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់​ Alibaba ។ ខណៈ​ផលិត​ផល​កម្ពុជា​ នឹង​ត្រូវ​ដាក់​ ​​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ ក៏​ដូច​ជា​នៅ​តាម​បណ្ដា​ប្រទេស​នានា ​ក្នុង​ទ្វីប​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក តាមរយៈ App Lazada របស់ Alibaba Group។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នេះ ​ផ្ដល់​ជូន​ពាណិជ្ជករ និង​ម៉ាក​យីហោ​នូវទីផ្សារ​តែមួយ ដែលអាចចូល​ទៅ​ដល់​អ្នក​ប្រើប្រាស់​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន៧ ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ​និង​កម្ពុជា ជាមួយនឹងមូលដ្ឋានអ្នកប្រើប្រាស់​ប៉ាន់ស្មានចំនួន ២០០ លាននាក់។

គួរ​រំលឹក​ថា​ នៅ​ឆ្នាំ ២០១៦ ក្រុមហ៊ុន Alibaba បាន​ទិញភាគហ៊ុន ៥៤ភាគរយ នៅក្នុង ក្រុមហ៊ុន Lazada ដែល​មានតម្លៃ ១ ពាន់​លាន​ដុល្លារ​ ពី​អ្នក​វិនិយោគ​ដែល​មាន​ស្រាប់។

ចាប់​តាំង​ពី​ពេល​នោះ​មក Lazada បាន​និង​កំពុង​ពង្រីក​វិសាលភាព​នៃ​សេវាកម្ម​របស់​ខ្លួន​ជាបន្តបន្ទាប់។ ការ​ផ្លាស់ប្ដូរ​ដ៏​ធំបំផុតបា​នកើតឡើងនៅក្នុងការ​ទិញយកក្រុមហ៊ុន Redmart ក្នុង​ប្រទេស​សិង្ហបុរី ដោយនាំយកផលិតផលថ្មីៗ​ចូលទៅក្នុងប្រព័ន្ធ​អេកូឡូស៊ីជាផ្លូវការ។

នៅ​ចន្លោះ​ការប្រកាសសំខាន់ៗទាំងអស់នេះ Lazada បន្ត​ពង្រីក​ដៃគូ​ដែលពួកគេ​មាន នៅ​លើ​គេហទំព័រ ដោយ​មាន​ម៉ាក​អេឡិចត្រូនិក និង​គ្រឿងសម្អាង​សំខាន់ៗ​ផ្សេងទៀត។

ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវ នៃប្រព័ន្ធអេកូ​ពាណិជ្ជកម្ម​នៅ​អាស៊ីអាគ្នេយ៍ Lazada មានអ្នកលក់ ១៥៥,០០០ និងម៉ាក ៣,០០០ ដែលបម្រើអតិថិជនចំនួន ៥៦០ លាននាក់ នៅក្នុងតំបន់​តាម​រយៈ​វេទិកាទីផ្សាររបស់ខ្លួន គាំទ្រ​ដោយ​ដំណោះស្រាយ​ទីផ្សារ ទិន្នន័យ និង​សេវាកម្ម​ដែល​សមស្រប។ ជាមួយ​នឹង ៣០០ លាន SKUs ដែល​អាច​ប្រើបាន Lazada ផ្តល់ជូននូវ​ផលិតផល​ដ៏ធំ​ទូលាយ​បំផុត នៅ​ក្នុង​ប្រភេទ​ចាប់​ពី​គ្រឿង​អេឡិចត្រូនិក ដល់​ទំនិញ​ប្រើប្រាស់​ក្នុង​ផ្ទះ ប្រដាប់​ក្មេង​លេង ម៉ូដ​សំលៀកបំពាក់ ឧបករណ៍​កីឡា និង​គ្រឿងទេស​ផ្សេងៗ។

ដោយ​ផ្ដោត​លើការផ្តល់នូវ​បទពិសោធន៍​អតិថិជនដ៏ល្អមួយ វា​ផ្តល់​នូវ​វិធីសាស្ត្រ​ទូទាត់​ជា​ច្រើន ​រួម​ទាំង​សាច់​ប្រាក់​លើ​ការ​ដឹក​ជញ្ជូន ការ​ថែទាំ​អតិថិជន​ដ៏​ទូលំទូលាយ និង​ការ​ត្រឡប់​មក​វិញ​ដោយ​មិន​មាន​ការ​រំខាន តាម​រយៈ​ដៃដឹក​ជញ្ជូន​ដំបូង និង​ចុងក្រោយ​របស់​ខ្លួន ​ដែល​គាំទ្រ​ដោយ​ដៃគូ​ដឹកជញ្ជូន​ប្រហែល ១០០ ។

នៅ​ខែ​កញ្ញា ឆ្នាំ ២០១៩ Lazada បាន​អះអាង​ថា ខ្លួន​ជា​វេទិកា​លេខ ១ នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កំពូល​នៅ​អាស៊ី​អាគ្នេយ៍ ដែល​មាន​អ្នក​ទិញ​សកម្ម​ជាង ៥០ លាន​នាក់​ជា​រៀងរាល់​ឆ្នាំ។

យ៉ាងណាមិញ ងាកមកកម្ពុជាយើងវិញ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និង​ជា​ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រហ៊ុន Alibaba Group តាមរយៈ Video Conference ស្តីអំពី «កិច្ចសហប្រតិបត្តិការរវាងក្រហ៊ុន Alibaba Group ជាមួយរាជរដ្ឋាភិបាលកម្ពុជា» ​ក្នុង​ការ​នាំ​យកផលិតផលខ្មែរទៅបញ្ជូល និង​ដាក់​លក់​នៅ​លើ​ទីផ្សារប្រទេសចិន ក៏ដូចជានៅតាមបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈ App Lazada របស់ Alibaba Group ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផលិតផល​​​​ខ្មែរ​នឹង​ត្រូវ​ដាក់​លក់​នៅលើ​​​វេប​សាយ ​Alibaba ​របស់​ចិន​

ចុចអាន៖កម្ពុជា រកផ្លូវនាំផលិតផលខ្មែរដាក់លក់លើអនឡាញក្រុមហ៊ុន Alibaba តាមរយៈ App Lazada

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា២១ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២២ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

សន្តិសុខសង្គម៥២ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម