សេដ្ឋកិច្ច
សមាគមជប៉ុន JCA សន្យាកៀរគរវិនិយោគិនមកបោះទុនអភិវឌ្ឍន៍ខេត្តបាត់ដំបងបន្ថែម
ខេត្តបាត់ដំបង៖ សមាគមជប៉ុន(JCA)សន្យាថានឹងកៀងគរវិនិយោគិនជប៉ុនមកបោះទុនដើម្បីអភិវឌ្ឍន៍ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបន្ថែមទៀត។ ការសន្យានេះបានធ្វើឡើងក្នុងដំណើរទស្សន:កិច្ចការងារជាផ្លូវការនៅខេត្តបាត់ដំបងរបស់លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា (JCA) កាលពីថ្ងៃទី០២ ខែកុម្ភៈនេះ ក្នុងគោលបំណងរឹតចំណងសម្ព័ន្ធភាពមេត្រីភាពបន្ថែមទៀតរវាងប្រជាជនកម្ពុជា-ជប៉ុន។

លោកនាយកសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ថា ក្រៅពីការរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងប្រជាជនជប៉ុន និងប្រជាជនក្នុងមូលដ្ឋានខេត្តបាត់ដំបង គណៈប្រតិភូក៏មានគោលបំណងសិក្សាឈ្វេងយល់បន្ថែមទៀត ដើម្បីស្វែងរកឱកាសកៀងគររកដៃគូវិនិយោគិនរបស់ជប៉ុនឱ្យមកបោះទុននៅក្នុងខេត្តបាត់ដំបងបន្ថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចដល់ប្រជាជនឱ្យកាន់តែមានភាពប្រសើរឡើង។

ស្របតាមការលើកឡើងរបស់លោកនាយកសមាគមជប៉ុន (JCA) លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តមានគម្រោងរៀបចំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស និងចង់ឱ្យមានក្រុមហ៊ុនរបស់ជប៉ុនមកបណ្ដាក់ទុនវវិនិយោគន សំដៅលើកកម្ពស់សេដ្ឋកិច្ចសង្គមក៏ដូចជាជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ដល់ JCA អំពីសក្ដានុពលដ៏សម្បូរបែបរបស់ខេត្តដូចជា វិស័យដំណាំកសិឧស្សាហកម្ម រួមទាំងផលិតផលកសិកម្មច្រើនប្រភេទទៀតដែលមិនទាន់មានរោងចក្រកែច្នៃ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ