សេដ្ឋកិច្ច
ក្រោយចូលឆ្នាំ ចិន តម្លៃសាច់ជ្រូកនៅ ថៃ ធ្លាក់ចុះជាង ៧ ដុល្លារ
នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ (DIT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃសាច់ជ្រូកបានធ្លាក់ចុះ ក្រោយបញ្ចប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ខណៈដែលមន្ត្រីនៅតែបន្តត្រួតពិនិត្យលើការផ្គត់ផ្គង់ ។

អគ្គនាយក DIT លោក Wattanasak Sur-iam បាននិយាយថា តម្លៃសាច់ជ្រូកនៅទីក្រុងបាងកកនាពេលនេះគឺប្រហែល ១៧០ ទៅ ១៨០ បាត (៥ ទៅជិត ៥.៥០ ដុល្លារ) ក្នុងមួយគីឡូក្រាម ពោលធ្លាក់ចុះពី ២៥០ ទៅ ៣០០ បាត (៧.៥០ ទៅ ៩ ដុល្លារ) ក្នុងមួយគីឡូក្រាម នៅមុនថ្ងៃចូលឆ្នាំ ។
លោកបញ្ជាក់ថា ចំណែកតម្លៃសាច់ជ្រូកនៅតាមខេត្តផ្សេងៗវិញបានធ្លាក់ចុះមកនៅប្រហែល ២០០ បាត (៦ ដុល្លារ) ក្នុងមួយគីឡូក្រាម ។

ជាចុងក្រោយលោកបានចាត់ទុកការធ្លាក់ចុះតម្លៃនេះ គឺដោយសារការត្រួតពិនិត្យរបស់មន្ត្រីលើការផ្គត់ផ្គង់សាច់ជ្រូកទូទាំងប្រទេស ។ លោកបានបន្តថា កត្តានេះបានជំរុញឲ្យមានការបញ្ចេញសាច់គ្រប់គ្រាន់ពីស្តុកទៅទីផ្សារ ហើយតម្លៃសាច់ជ្រូកអាចធ្លាក់ចុះក្រោម ១០០ បាត (៣ ដុល្លារ) ក្នុងមួយគីឡូក្រាម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ថា លោកជាអ្នកចុះហត្ថលេខាតែងតាំង លោក ប្រាយុទ្ធ ជាឧត្តមសេនីយ៍

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង