សេដ្ឋកិច្ច
ឧកញ៉ា ឡេង និមល ប្រកាសបើកគម្រោងដីឡូត៍ខ្នាតធំ លើផ្លូវជាតិលេខ ៤៤ ផ្ដល់រង្វាន់ធំដល់អតិថិជន
នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ អ្នកជំនួញជោគជ័យវ័យក្មេង ឧកញ៉ា ឡេង និមល គ្រោងបើកគម្រោងដីឡូត៍ខ្នាតធំមួយលើផ្ទៃដីជាច្រើនហិតា តាមបណ្ដោយផ្លូវជាតិលេខ ៤៤ ដែលជាតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្លាំង។ ជាមួយនិងការដាក់លក់នេះ ប្អូនប្រុសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រារូបនេះ ដាក់លក់ក្នុងតម្លៃធូរថ្លៃបំផុត ហើយថែមទាំង ផ្ដល់រង្វាន់ធំជាច្រើនដល់អតិថិជនថែមទៀតផង។
គម្រោងដីឡូត៍ក្រុមហ៊ុន ឡេង និមល ឯ.ក របស់ឧកញ៉ា ឡេង និមល តាមបណ្ដោយផ្លូវ ៤៤ ដីឡូត៍ ទំហំចាប់ពី ៥m X ២០m ក្នុងតម្លៃចាប់ពី ១៩៨០ ដុល្លារឡើងទៅ។ អតិថិជនដែលទិញផ្ទាល់ នឹងមានឱកាសដាក់សន្លឹកឆ្នោតផ្សងសំណាង ចាប់យករង្វាន់ធំ រួមមានដូចជា៖ រថយន្ត ម៉ូតូ និងសម្ភារៈប្រើប្រាស់ ផ្សេងទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះជាការថែមជូនពិសេស លើសពីពិសេស និងមិនធ្លាប់មានពីមុនមក បន្ថែមពីលើការលក់ដីឡូត៍បញ្ចុះតម្លៃ ពីគម្រោងដីឡូត៍ខ្នាតយក្សប្រចាំតំបន់ពីក្រុមហ៊ុន ឧកញ៉ា ឡេង និមល។
គម្រោងស្ថិតនៅចំតំបន់សក្ដានុពលទេសចរណ៍ និងសន្ទុះអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យខ្លាំង ព្រមទាំងមានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើងរួចជាស្រេច។ នៅក្នុងគម្រោងផ្ទាល់ មានរៀបចំជាផ្ទះលម្ហែ កញ្ចុះស្បូវ អាហារដ្ឋាន និងរមណីយដ្ឋាន គួរជាទីមនោរម្យ សម្រាប់អតិថិជនជាម្ចាស់ដីឡូតិ៍ មិនឱ្យខកបំណងឡើយ។ ជាពិសេសគម្រោងដីឡូតិ៍ ឧកញ៉ា ឡេង និមល នៅតាមបណ្ដោយផ្លូវជាតិលេខ ៤៤ នេះ ជាប្រភេទដីឡូតិ៍ប្លង់រឹង ល.ខ បង់រំលស់ងាយៗ និងបង់ប្រាក់ប្រចាំខែតិចតួច ត្រឹមតែ ២៥ ដុល្លារក្នុងមួយខែ។
ទីតាំងគម្រោងស្ថិតនៅផ្លូវជាតិលេខ ៤៤ ភូមិតាំងរបង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 010 866 388/ 095 866 388/ 066 233 200 ឬឆាតចូលហ្វេសប៊ុកផេកក្រុមហ៊ុនផ្ទាល់ក៏បាន Leng Nimol ឡេង និមល៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ