Connect with us

សេដ្ឋកិច្ច

ប្រជាពលរដ្ឋ រស់នៅក្រុងខេមរភូមិន្ទ ស្នើសុំ អាជ្ញាធរដំឡើងបង្គោលភ្លើងបំភ្លឺ បន្ថែមទៀត

បានផុស

នៅ

ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវចំនួន ២ខ្សែ ដែលផ្តើមចេញពីមុខអធិការដ្ឋាន នគរបាលក្រុងខេមរភូមិន្ទ កាត់មន្ទីរអប់រំ និងមជ្ឈមណ្ឌលស៊ូ និងឆ្ពោះទៅកាន់ផ្លូវសិរីកា សង្កាត់ស្ទឹងវែង បានស្នើដល់អាជ្ញាធរខេត្តកោះកុង អាជ្ញាធរក្រុង បន្ថែមការដំឡើងបង្គោលភ្លើងអគ្គិសនីបំភ្លឺទៀត ស្របពេលបានផ្លូវបេតុងកៅស៊ូស្អាតហើយនោះ។

បច្ចុប្បន្នផ្លូវកៅស៊ូ ២ខ្សែលើនេះ កំពុងត្រូវបានមន្រ្តីជំនាញស្ថាបនាកែលម្អ ឲ្យប្រសើរឡើងជាប្រភេទបេតុងកៅស៊ូ AC ប្រវែងជិត ៤គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងមានកម្រាស់ ៥០សង់ទីម៉ែត្រ ដើម្បីសម្រួលដល់ធ្វើដំណើរទៅមកជូនប្រជាពលរដ្ឋទូទៅ គ្រារដូវវស្សាឆ្នាំទៅរងការខូចខាតជាខ្លាំងលំបាកធ្វើចរា​ចរណ៍ ជួនកាលបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទៀតផង។

អ្នកស្រី សុធី និងកញ្ញា លីន ពលរដ្ឋដែលទទួលប្រយោជន៍ការប្រើប្រាស់ បានថ្លែងអំណរជូនលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អភិបាលក្រុងខេមរភូមិន្ទ ក៏ដូចជាមន្ទីរសាធារណការ ដែលយកចិត្តទុកដាក់ខ្ពស់ ពីការសម្រួលប្រព័ន្ធធ្វើដំណើរផ្លូវចំនួន ២ខ្សែខាងលើ។

បើតាមពលរដ្ឋដដែល កាលពីព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ក៏ស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធបន្តដំឡើងបង្គោលភ្លើងអគ្គិសនីបំភ្លឺផ្លូវ ពេលយប់ងងឹងថែមទៀត ខណៈមានផ្លូវបេតុងកៅស៊ូស្អាតបាតងាយស្រួលចរាចរណ៍ទៅមកហើយនោះ។ ក្រុមពលរដ្ឋ បានរំលឹកដែរថា អំឡុងពេលភ្លៀងឆ្នាំទៅ កំណាត់ផ្លូវទាំង ២នេះ បង្កគ្រោះថ្នាក់ចរាចរណ៍គួរសម ដោយសារមានជង្ហុកទឹកលិចជ្រៅ រីឯរដូវប្រាំងដីហុយចូលពេញផ្ទះជាដើម។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានឲ្យដឹងថា គម្រោងផែន​ការអភិវឌ្ឍន៍ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធចរាចរណ៍ លើកំណាត់ផ្លូវបេតុងចំនួន ២ខ្សែ ក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ គឺគ្រោងនឹងបញ្ចប់នៅបំណាច់ខែកុម្ភៈ។

លោកសូមអរគុណ ចំពោះភាពយោគយល់អនុគ្រោះដល់អាជ្ញាធរខេត្តក្រុង និងមន្ទីរជំនាញកាលពីពួកគាត់ធ្លាប់លំបាកធ្វើដំណើរ ឥឡូវសុវត្ថិភាពក្នុងការចរាចរណ៍ប្រព្រឹត្តល្អហើយ។ ដូច្នេះស្នើសុំដល់ម្ចាស់យានយន្ត ទាំងមេត្តាបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកបរហួសកំណត់ កុំដឹកជញ្ចូនលើសទម្ងន់ ឬវ៉ាជែងគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។

ដោយឡែកលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង ថ្លែងប្រាប់ដែរថា បន្ទាប់បញ្ចប់ការស្ថាបនាផ្លូវបេតុងទាំ ង២ខ្សែនេះរួច រដ្ឋបាលខេត្តកោះកុង បានដាក់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដែរ ដោយបន្តអ៊ុតផ្លូវបេតុងកៅស៊ូ ដែលផ្តើមចេញមុខបញ្ជាការដ្ឋានការរាជអាវុធហត្ថខេត្ត ទៅជុំវិញស្តូបក្បែរចំណតរថយន្តខេត្តកោះកុង និងពីមុខវិទ្យាល័យកោះកុងទៅដល់មាត់ព្រែកកោះប៉ោ៕

អត្តបទ៖ សិរី វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម