សេដ្ឋកិច្ច
ឆ្នាំ ២០២១ ខេត្តបន្ទាយមានជ័យ នាំចេញដំឡូងមីទៅក្រៅប្រទេសទទួលបានទឹកប្រាក់ជាង ៣១ លានដុល្លារ
ក្នុងឆ្នាំ ២០២១ កន្លងទៅនេះ ខេត្តបន្ទាយមានជ័យ បាននាំចេញកសិផលផ្សេងៗតាមរយៈការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញមានចំនួនជាង ១,៥០០ ច្បាប់(១.៥០៦ច្បាប់)ស្មើនឹងជាង ៣៧ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៣៥ លានដុល្លារអាមេរិក ។ ក្នុងនោះដំឡូងមីមានចំនួនច្រើនជាងគេ មានរហូតជាង ៣៦ ម៉ឺន តោនគិតជាទឹកប្រាក់ជាង ៣១ លានដុល្លារអាមេរិក។

លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និង ទិសដៅការងារបន្តរបស់រដ្ឋ បាលខេត្តបន្ទាយមានជ័យ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។

លោកប្រធានក្រុមប្រឹក្សាភិបាលខេត្តបានបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់ជាង ៣៥ លានដុល្លារដែលបាននាំចេញនោះ ក្នុងនោះដំឡូងមីមានចំនួនច្រើនជាងគេ ដោយមានជាង ៣៦៣,៥០០ តោន គិតជាទឹកប្រាក់ជាង ៣១,០៧៥,៨៥០ ដុល្លារអាមេរិក។ ក្រៅពីនោះមានស្វាយចន្ទីមានចំនួន ៥.៥០៨ តោនគិតជាទឹកប្រាក់ស្មើ ៤,៥០៦, ៨០០ ដុល្លារអាមេរិក, ម្ទេសមានចំនួន ១.៧៤០ តោន គិតជាទឹកប្រាក់ចំនួន ១៧៤.០០០ ដុល្លារអាមេរិក) និងផលិតផលកសិកម្មមួយចំនួនទៀតដែលកសិករផលិតបាន។
លោក ខេង ស៊ុម បានបញ្ជាក់ដែរថា ឆ្នាំ ២០២១ ការនាំចេញស្រូវអង្ករខេត្តបន្ទាយមានជ័យ គឺមិនមាននោះទេ ក្នុងគោលបំណងរក្សាបាននូវការធ្វើពាណិជ្ជកម្មដោយសមធម៌ និងអនុលោមភាពជាមួយនឹងវិធានប្រភពដើមទំនិញ រដ្ឋបាលខេត្តបានផ្តល់ជូននូវការអនុញ្ញាតឲ្យនាំចូលអង្ករតាមព្រំដែនមាន ៦៣២.៥២ តោនគិតជាទឹកប្រាក់ចំនួន ២១០.៨៤០ ដុល្លារអាមេរិក ។

លោកបានបញ្ជាក់ទៀតថា ការងារបង្កបង្កើនផលឆ្នាំ ២០២១ ស្រូវវស្សាអនុវត្ដបានលើផ្ទៃដីសរុប ២៦៤,៩០៥ ហ.ត លើផែនការ ២៥២.៣២០ ហ.ត ស្មើនឹង ១០៤.៩៩ % ហើយផ្ទៃដីប្រមូលផលមានចំនួន ២៣៥,៦៥២ ហ.ត ដោយបរិមាណផលសរុប ៧៩៧,២៥៧ តោន។ ចំពោះស្រូវរដូវប្រាំងវិញបានអនុវត្តលើផែនការ ២២,០០០ ហ.ត ដោយអនុវត្ដបាន៥០,៥១១ ហ.ត ស្មើនឹង២២៩,៦០% ,ចំពោះផ្ទៃដីប្រមូលផលមាន៤៧,៥១១ ហ.ត ដែលផ្តល់បរិមាណផលសរុប ២១០,៤២៨ តោន។ដំណាំ ឧស្សាហកម្មនិងដំណាំបន្លែអនុវត្តបាន ១៣៦.៣៩៨ ហ.ត ក្នុងនោះមានដូចជា ដំឡូងមី, ពោតក្រហម និងដំណាំរួមផ្សំនិងបន្លែជាដើម។
សូមជម្រាបជូនថា មុខរបរសំខាន់របស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ៨៥% ជាកសិករ ១០% ជាអាជីវករ ពាណិជ្ជករ និង៥% ប្រកបរមុខរបរផ្សេងៗ៕
អត្ថបទ៖ ណារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា