Connect with us

សេដ្ឋកិច្ច

រុស្ស៊ីប្រកាសដកទ័ពភ្លាម តម្លៃប្រេងធ្លាក់ចុះភ្លែត

បានផុស

នៅ

ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះដល់ទៅ ៣,៣% ខណៈដែលតម្លៃនៅទីក្រុងញូវយ៉កក៏បានធ្លាក់ចុះផងដែរ។ តម្លៃប្រេងឆៅបានហក់ឡើងយ៉ាងគំហុកក្នុងសប្តាហ៍នេះ ចំពេលមានរបាយការណ៍ជាច្រើនអំពីភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន។

This image has an empty alt attribute; its file name is oil-1024x614.jpg

បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានថា ការវាយលុកអាចនឹងកើតឡើងនោះ, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារទី១៥ខែកុម្ភៈថា កិច្ចខិតខំប្រឹងប្រែងការទូតនឹងទទួលបានជោគជ័យក្នុងការបន្ធូរបន្ថយស្ថានការណ៍។

យ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បាននិយាយថា ខ្លួនមិនទាន់ឃើញមានសញ្ញាណាមួយនៃការថយចុះវត្តមានយោធារុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែននោះទេ។

This image has an empty alt attribute; its file name is 17afghanistan-greatgame-mediumSquareAt3X-1024x1024.jpg

ទីផ្សារពិភពលោកកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍នេះ ដោយអ្វីៗគ្រប់យ៉ាងចាប់ពីឧស្ម័នធម្មជាតិ និងលោហធាតុ រហូតដល់ភាគហ៊ុនសកល កំពុងមានប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់រុស្ស៊ីអំពីការដកទ័ពវិញកាលពីថ្ងៃអង្គារ។

លោក Warren Patterson ប្រធានយុទ្ធសាស្រ្តទំនិញនៅក្រុមហ៊ុន ING Groep NV បាននិយាយថា “រឿងតែមួយគត់ដែលទីផ្សារពិតជាផ្តោតសំខាន់នៅពេលនេះ គឺរុស្ស៊ី-អ៊ុយក្រែន។ ដូច្នេះការវិវត្តស្ថានការណ៍នៅសមរភូមិជួរមុខ នឹងមានសារៈសំខាន់សម្រាប់ទិសដៅតម្លៃ”។

This image has an empty alt attribute; its file name is c1_2264631.jpg

ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៣.២០ដុល្លារ ឬ៣,៣% មកនៅ ៩៣.២៨ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិកម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ៣.៣៩ដុល្លារ ឬ៣,៦% មកនៅត្រឹម៩២.០៧ដុល្លារក្នុងមួយបារ៉ែល។

កាល​ពី​ថ្ងៃ​ចន្ទ សន្ទស្សន៍​តម្លៃ​ប្រេង​ទាំងពីរ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០១៤ ដោយប្រេងម៉ាក​ Brent ឡើង​ដល់៩៦.៧៨ដុល្លារ និង WTI ឡើង​ដល់៩៥.៨២ដុល្លារ។ តម្លៃរបស់ Brent បានកើនឡើង៥០% ក្នុងឆ្នាំ២០២១ ខណៈ WTI កើនឡើងប្រហែល ៦០% ដោយសារតែការស្ទុះងើបឡើងវិញនៃតម្រូវការជាសកលពីជំងឺរាតត្បាតរាតត្បាតកូវីដ១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post, Reuters

ចុចអាន៖ មិនមានសញ្ញាថមថយភាពតានតឹងឡើយ ទោះរុស្ស៊ី ប្រកាសដកទ័ពខ្លះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម