សេដ្ឋកិច្ច
ប្រទេសអាស៊ីទាំងនេះអាចជួបបញ្ហាសន្តិសុខថាមពល បើរុស្ស៊ីផ្ទុះសង្គ្រាមជាមួយអ៊ុយក្រែន
ស្របពេលវិបត្តិអ៊ុយក្រែន-រុស្ស៊ីកំពុងគំរាមកំហែងដល់ជម្លោះនៅអឺរ៉ុប អ្នកវិភាគបានព្រមានថា ប្រហែលជាមានផលប៉ះពាល់ដល់ប្រទេសអាស៊ីជាច្រើនដែលពឹងផ្អែកលើ ប្រេង ឧស្ម័ន និងធ្យូងថ្មពីប្រទេសរុស្ស៊ី។
អ្នកវិភាគបានព្រមានថា ប្រសិនបើមានការផ្ទុះសង្គ្រាមណាមួយរវាងរុស្ស៊ី និងអ៊ុយក្រែនអាចឈានដល់ការដាក់ទណ្ឌកម្ម និងសងសឹកគ្នាទៅវិញទៅមកដែលអាចប៉ះពាល់ដល់សន្តិសុខឥន្ធនៈថាមពលដល់អ្នកទិញ សូម្បីតែអ្នកទិញទាំងនោះនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីរុស្ស៊ីក៏ដោយ។
ខាងក្រោមជាប្រទេសនៅអាស៊ីមួយចំនួនដែលពឹងផ្អែកលើប្រេង ឧស្ម័ន និងធ្យូងថ្មពីប្រទេសរុស្ស៊ី។
ចិន
ចិនមានការនាំចូលប្រេងឆៅពីរុស្ស៊ី១៥.៤%។ ការទិញប្រេងឆៅពីរុស្ស៊ីរបស់ចិនជាមធ្យម១.៥៩លានបារ៉ែល ក្នុងមួយថ្ងៃ (bpd) កាលពីឆ្នាំមុនស្មើនឹង១៥.៥%នៃការនាំចូលសរុបរបស់ខ្លួន។
ចិនទទួលបានប្រហែលជា៤០%តាមរយៈបំពងបង្ហូរប្រេងចម្ងាយ៤០៧០គីឡូម៉ែត្រតាមមហាសមុទ្រស៊ីបេរីប៉ាស៊ីហ្វិក (ESPO) ខាងកើត។
រុស្ស៊ីក៏ជាអ្នកផ្គត់ផ្គង់ឧស្ម័នធំលំដាប់ទី៣របស់ចិន។ ចិនមាន៦.៧%នៃការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីកាលពីឆ្នាំ២០២១។ ការនាំចេញរបស់រុស្ស៊ីទៅចិនមានចំនួនសរុប ១៦.៥ ពាន់លានម៉ែត្រគូប (bcm) ឬស្មើនឹង ១២.០៧លានតោនក្នុងឆ្នាំ២០២១ ដែលបំពេញបានប្រហែល៥%នៃតម្រូវការរបស់ចិន។
រុស្ស៊ីក៏ជាអ្នកផ្គត់ផ្គង់ធ្យូងថ្មធំលំដាប់ទី២របស់ចិនកាលពីឆ្នាំ២០២១។ ចិននាំចូល១៥.២៥លានតោន ឬស្មើ៤.៧២%នៃការនាំចូលធ្យូងថ្មសរុបរបស់ខ្លួនពីរុស្ស៊ីក្នុងឆ្នាំ២០២១។ នេះយោងតាមទិន្នន័យគយបានបង្ហាញ។
កូរ៉េខាងត្បូង
រុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំលំដាប់ទី៤របស់កូរ៉េខាងត្បូងក្នុងឆ្នាំ២០២១ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក និងគុយវ៉ែត។ កូរ៉េខាងត្បូងនាំចូលប្រេងឆៅប្រហែល៧.៩២លានតោនពីរុស្ស៊ីកាលពីឆ្នាំមុនដែលមានតម្លៃជាប្រាក់ប្រហែល៤.២៧ប៊ីលានដុល្លារ។ យោងតាមទិន្នន័យពីសមាគមន៍ពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)។
កូរ៉េខាងត្បូងក៏នាំចូលឧស្ម័ន២.៨៧លានតោនកាលពីឆ្នាំមុនពីរុស្ស៊ីដែលបានក្លាយជាអ្នកផ្គត់ផ្គង់ធំលំដាប់ទី៦របស់ប្រទេស។ រុស្ស៊ីជាអ្នកនាំចេញធ្យូងថ្មធំលំដាប់ទី២ទៅកូរ៉េខាងត្បូង ឆ្នាំ២០២១ បន្ទាប់ពីអូស្ត្រាលី ដែលបាននាំចេញ២១.៩៥លានតោនគិតជាប្រាក់ប្រមាណ ២.៥៦ប៊ីលានដុល្លារ និងស្មើ ១៧.៥%នៃការនាំចូលធ្យូងថ្មសរុបរបស់កូរ៉េខាងត្បូង។
ជប៉ុន
រុស្ស៊ីជាអ្នកផ្គត់ផ្គង់ធ្យូងថ្មកម្តៅធំលំដាប់ទី២របស់ជប៉ុនក្នុងឆ្នាំ២០២១ដែលស្មើ១២.៤៨%នៃការនាំចូលធ្យូងថ្មកម្តៅរបស់ជប៉ុន។ រុស្ស៊ីក៏ជាអ្នកផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ធំលំដាប់ទី៥របស់ជប៉ុន ដែលមាន៣.៦៣% និង៨.៨៤%នៃការនាំចូលលំដាប់រៀងខ្លួនរបស់ជប៉ុន។ ជប៉ុនមាន៤.១%នៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី និងមាន៧.២%នៃការនាំចេញឧស្ម័នធម្មជាតិរបស់ខ្លួន។
វៀតណាម
រុស្ស៊ីជាអ្នកផ្គត់ផ្គង់ធ្យូងថ្មធំលំដាប់ទី៣ទៅប្រទេសវៀតណាមក្នុងឆ្នាំ២០២១ បន្ទាប់ពីអូស្ត្រាលី និងឥណ្ឌូណេស៊ី។ ការនាំចេញធ្យូងថ្មទៅវៀតណាមសរុប៣.៥៩លានតោនក្នុងឆ្នាំ២០២១ដែលស្មើនឹង៩.៩ % នៃការនាំចូលធ្យូងថ្មសរុបរបស់វៀតណាម។ នេះយោងតាមទិន្នន័យគយវៀតណាម។
វៀតណាមមិនបាននាំចូលប្រេងឆៅពីរុស្ស៊ីទេក្នុងឆ្នាំ២០២១ ប៉ុន្តែក្រុមហ៊ុនប្រេងរដ្ឋរបស់វៀតណាម PetroVietnam មានភាគហ៊ុន៤៩%ជាមួយ Zarubezhneft នៅតំបន់ស្វ័យត Nenets របស់រុស្ស៊ីដែលផលិតប្រេងឆៅបាន៣០លានតោនត្រឹមពាក់កណ្តាលឆ្នាំ២០២១ចាប់តាំងពីបានបង្កើតឡើងឆ្នាំ២០០៨។
ឥណ្ឌា
ឥណ្ឌានាំចូលធ្យូងថ្មកម្តៅ១.៨លានតោនពីរុស្ស៊ីក្នុងឆ្នាំ២០២១ ដែលបានធ្លាក់ចុះពីចំនួន២.៥លានតោនកាលពីឆ្នាំ២០២០។ ចំណែករបស់រុស្ស៊ីនៅក្នុងការនាំចូលធ្យូងថ្មកម្តៅរបស់ឥណ្ឌាបានធ្លាក់ចុះដល់១.៣%ក្នុងឆ្នាំ២០២១ពី១.៦%ក្នុងឆ្នាំ២០២០។
ឥណ្ឌានាំចូលប្រេងមធ្យម៤៣៤០០បារ៉ែល ក្នុងមួយថ្ងៃ (bpd)ពីរុស្ស៊ីក្នុងឆ្នាំ២០២១ ប្រហែលជា១%នៃការនាំចូលសរុបរបស់ខ្លួន។ ឥណ្ឌាមានប្រហែល០.២%ពីការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ