Connect with us

សន្តិសុខសង្គម

វិស័យអាកាសចរណ៍កម្ពុជា ងើបមិនរួចពីការយាយី​ដោយមេរោគបំប្លែងថ្មី​អូមីក្រុង

បានផុស

នៅ

កម្ពុជា បានបើកទូលាយ ក្នុងការធ្វើដំណើរតាមផ្លូវអាកាសចេញចូលដោយសេរីពីសំណាក់ភ្ញៀវទេសចរបរទេស។ ប៉ុន្តែវិស័យនេះ នៅតែរងផលប៉ះពាល់ ដោយសារប្រទេសនៅលើពិភពលោក កំពុងទទួលរងការវាយប្រហារពីមេរោគបំប្លែងថ្មី អូមីក្រុង ដែលធ្វើឲ្យភ្ញៀវទេសចរ បារម្ភពីសុវត្ថិភាព មិនហ៊ានចេញដំណើរឆ្លងប្រទេស ហើយអាជ្ញាធរប្រទេសទាំងនោះក៏មានការរិតបន្តឹងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិន ចាន់សេរីវត្ថា​ អ្នកនាំពាក្យ​ និងជារដ្ឋលេខាធិកា​អាកាសចរណ៍​ស៊ីវិល​ បាន​លើកឡើងថា​ ចាប់ពីចុងឆ្នាំ ២០២១ រហូតមកដល់ពេលនេះ មិនមានកំណើនភ្ញៀវទេសចរនោះទេ ពោលគឺជាមធ្យមប្រចាំថ្ងៃ មានអ្នកដំណើរពី ៨០០ទៅ ១០០០នាក់ ស្មើនឹង ១០ទៅ ១២ជើងហោះហើរប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០១៩ មានជាង ២០០ជើង ក្នុង១ថ្ងៃ។

មន្រ្តីជាន់ខ្ពស់រូបនេះ បញ្ជាក់ថា កាលពីឆ្នាំ ២០១៩ ភ្ញៀវទេសចរចិនមានកំណើនខ្ពស់ជាងគេ តែនៅឆ្នាំ ២០២១ ធ្លាក់ចុះនៅត្រឹមជាង ៣០០០នាក់ ដោយសារប្រទេសចិនមានការតឹងតែងចំពោះការធ្វើដំណើរ។ លោកគូសបញ្ជាក់ថា បច្ចុប្បន្នភ្ញៀវទេសចរ តាមជើងហោះហើរចូលកម្ពុជាច្រើនជាងគេ គឺភ្ញៀវទេសចរវៀតណាម បន្ទាប់មកថៃ ហើយចិននៅលំដាប់លេខរៀងទី៣។

បើតាមលោក ស៊ិន ចាន់សេរីវត្ថា នៅឆ្នាំ ២០២១ វិស័យអាកាសចរណ៍ បន្តធ្លាក់ចុះភ្ញៀវជាង ៩០% ដូចឆ្នាំ ២០២០ ប៉ុន្តែកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានការកើនឡើងជាង​២៨%វិញ។

វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេច្ឋកិច្ចជាតិ។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍រកចំណូលបានជាង ៣,០០០លានដុល្លារក្នុង១ឆ្នាំ និងធ្លាក់ចុះជាង ៩០ភាគរយ នៅឆ្នាំ ២០២០-២០២១។ វិស័យនេះ មានសន្ទុះកើនឡើងវិញ នៅចុងឆ្នាំ ២០២១ បន្ទាប់ពីកម្ពុជា បានសម្រុកចាក់វ៉ាក់ដល់ពលរដ្ឋគ្រប់ចំនួនកំណត់ និងបានបើកប្រទេសឡើងវិញគ្រប់វិស័យ។ ប៉ុន្តែនៅឆ្នាំ ២០២២ ដោយសារការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី អូមីក្រុង ធ្វើឲ្យវិស័យនេះ រងផលប៉ះពាល់ មិនទាន់ដំណើរការល្អប្រសើរនៅឡើយ ផ្ទុយពីការប៉ាន់ស្មានរបស់មន្រ្តី ដែលធ្លាប់បានវាយតម្លៃថា នៅឆ្នាំ ២០២២នេះ វិស័យអាកាសចរណ៍ នឹងកើនឡើង ៥%បន្ថែមទៀត៕

 អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម