Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងកើនលើស ១០០ដុល្លារ បន្ទាប់ពីរុស្ស៊ី ដាក់ទ័ពចូល អ៊ុយក្រែន

បានផុស

នៅ

តម្លៃប្រេងបានកើនលើស ១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងតំបន់ Donbas ភាគខាងកើត ប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is 123389224_putin_getty.jpg
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

នេះគឺជាកម្រិតខ្ពស់បំផុត ដែលប្រេងឆៅអន្តរជាតិម៉ាក Brent មិនធ្លាប់ជួបប្រទះសោះ ក្នុងរយៈពេលជាង៧ឆ្នាំមកនេះ។

តម្លៃ​បាន​ហក់ឡើង​កាលពីដើម​សប្តាហ៍​នេះ ​ចំពេល​មានការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​វិធានការ​បិទ​បំពង់​បង្ហូរ​ឧស្ម័ន​រុស្ស៊ី។

This image has an empty alt attribute; its file name is soldiers-3-1024x576.jpg

គួរបញ្ជាក់ថា រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ​ធំលំដាប់​ទី​ពីរ លើពិភពលោក​បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត។ រុស្ស៊ីក៏ជាអ្នកនាំចេញឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោកផងដែរ។

លោកស្រី Tina Teng អ្នកវិភាគទីផ្សារនៅ CMC Markets បាននិយាយថា “យើងអាចមើលឃើញតម្លៃនៅតែខ្ពស់”។

This image has an empty alt attribute; its file name is 15022629_5520_webpcb9e7e6ae961d57e35341e77b8fb41e2-1024x614-1.webp

លោកស្រីបានប្រាប់ BBC ថា “វិនិយោគិន មានការព្រួយបារម្ភអំពីការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី ដើម្បីកំណត់គោលដៅប្រភពផ្គត់ផ្គង់ដ៏សំខាន់ គឺបំពង់បង្ហូរឧស្ម័ន Nord Stream 2”។

Nord Stream 2 គឺជាបំពង់បង្ហូរប្រេងប្រវែង១,២០០គីឡូម៉ែត្រ នៅក្រោមសមុទ្របាល់ទិក ដែលនឹងនាំយកឧស្ម័នពីឆ្នេរសមុទ្ររុស្ស៊ី នៅជិតទីក្រុង St Petersburg ទៅកាន់ទីក្រុង Lubmin ក្នុងប្រទេសអាល្លឺម៉ង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ពូទីន ប្រកាសសង្គ្រាម ពេលនេះមានការផ្ទុះហើយនៅក្នុងប្រទេស អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម