Connect with us

សេដ្ឋកិច្ច

តម្លៃមាសនៅវៀតណាម ហក់ឡើងកប់ពពក ព្រោះឥទ្ធិពល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

តម្លៃមាសនៅប្រទេសវៀតណាម បានហក់ឡើងដល់កម្រិតខ្ពស់មួយទៀតនៅព្រឹកថ្ងៃអង្គារទី០៨ខែមីនានេះ ខណៈតម្លៃសកលលោកបានកើនឡើងខ្ពស់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងរុស្ស៊ី និងអ៊ុយក្រែន។

This image has an empty alt attribute; its file name is 274726009477870413991437587129929214202370n-1646475689287349110101-1646646262.jpg

នៅហាង Phu Nhuan Jewelry JSC (PNJ) តម្លៃមាសលក់ចេញ បានឡើង ២.៦ លានដុង (១១៣ ដុល្លារ) ពោលគឺដល់ ៧១.១ លានដុង (៣ ១០០ ដុល្លារ) ក្នុងមួយតម្លឹងចំណែកតម្លៃទិញចូលគឺ ៦៩.៤លានដុង (៣ ០៣០ ដុល្លារ) ក្នុងមួយតម្លឹង។

ចំណែកនៅហាង Saigon Jewelry Company (SJC) តម្លៃមាសលក់ចេញគឺ ៧០លានដុង (៣ ០៦០ ដុល្លារ) ក្នុងមួយតម្លឹង។

This image has an empty alt attribute; its file name is WEBmuavang13-1594097437-7225-1594097458_1200x0-1024x614.jpg

ត្រលប់ទៅខែតុលាឆ្នាំ២០២១ តម្លៃមាស គឺត្រឹមតែ៥៧លានដុង (២ ៤៩០ដុល្លារ) ប៉ុណ្ណោះក្នុងមួយតម្លឹង។

យោងតាមអ្នកវិភាគ, វិនិយោគិនកំពុងមានការព្រួយបារម្ភថា ជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន អាចបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។

This image has an empty alt attribute; its file name is WEBmuavang6-1595314524-7577-1595314535_1200x0-1024x614.jpg

លើសពីនេះ អតិផរណាខ្ពស់នៅសហរដ្ឋអាមេរិក ក៏រួមចំណែកដល់ការឡើងថ្លៃមាសផងដែរ នៅពេលដែលមនុស្សសម្រុកទិញមាសទុក ដើម្បីសុវត្ថិភាពចំពេលមានភាពមិនច្បាស់លាស់។

ទោះបីជាយ៉ាងណាក៏ដោយ វិនិយោគិនសកលឥឡូវនេះ កំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំនាពេលខាងមុខរបស់ធនាគារកណ្តាលអាមេរិក (FED) ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ១៦ខែមីនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ជនស៊ីវិលជាង ១ ២០០នាក់ ស្លាប់និងរបួសក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម