ព័ត៌មានជាតិ
មកពីសល់គ្រឿងក្នុងច្រើន សាច់ជ្រូកចាប់ផ្តើមឡើងថ្លៃតាមផ្សារតូចធំ
ភ្នំពេញ៖ តម្លៃសាច់ជ្រូកនៅតាមទីផ្សារតូចធំនៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមឡើងថ្លៃជាង៣៥ភាគរយ សម្រាប់សាច់ជ្រូកសុទ្ធ និងជិត៥០ភាគរយ សម្រាប់សាច់ជ្រូកបីជាន់ដោយសារជំងឺកូវីដ១៩។
លោកស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ធ្នូនេះថា ការដែលតម្លៃសាច់ជ្រូកមានការឡើងថ្លៃនៅតាមទីផ្សារនោះ គឺដោយសារតែអ្នកកាប់សាច់ជ្រូកលក់បានថយចុះ និងអាជីវករយកលក់ក៏ថយចុះដែលពីមុនធ្លាប់លក់១០០គីឡូ ធ្លាក់មកនៅ៥០គីឡូវិញតែតម្លៃពលកម្មនៅរក្សាដដែល ដែលទាមទារឲ្យពួកគាត់ត្រូវតម្លើងថ្លៃ។
លោកបានបន្តថា ដោយសារវិបត្តិកូវីដ១៩ប ហាងលក់គុយទាវក៏ដូចជាភោជនីដ្ឋានមួយចំនួន បានបិទទ្វារដែលធ្វើឲ្យអ្នកលក់សល់គ្រឿងក្នុង ក្បាលជ្រូក ជើងជាដើមត្រូវនៅសល់។ ដូច្នេះពួកគាត់ត្រូវតម្លើងថ្លៃដើម្បីឲ្យបានចំណេញ។
«ប្រជាពលរដ្ឋទៅទិញភាគច្រើនទិញតែសាច់សុទ្ធនិងសាច់បីជាន់ទេអីចឹងត្រូវសល់ឆ្អឹងតើគាត់លក់ឲ្យអ្នកណា។ អាអីចឹងគាត់ត្រូវបូកតម្លៃដែលលក់នៅសល់បន្ថែមហើយ»។
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថាតម្លៃលក់នៅតាមទីផ្សារមានការខុសគ្នាពី១ពាន់ទៅ២ពាន់រៀលដូចជាផ្សារធំថ្មី ផ្សារអូរស្សីនិងផ្សារដើមគជាដើម ពោលគឺអាស្រ័យទៅលើអាជីវករម្នាក់ៗអ្នកខ្លះលក់ថោកដោយសារមានម៉ូយច្រើន។
យោងតាមសន្ទស្សន៍ប្រចាំថ្ងៃទំនិញចាំបាច់នៅលើទីផ្សារនៅក្នុងរាជធានីភ្នំពេញរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៤ធ្នូនេះ តម្លៃសាច់ជ្រូកសុទ្ធនិងសាច់ជ្រូកបីជាន់លក់នៅផ្សារធំថ្មីក្នុង១គីឡូតម្លៃ២៥០០០រៀលដូចគ្នា។ ផ្សារច្បារអំពៅសាច់សុទ្ធតម្លៃ២៨០០០រៀល និងសាច់ជ្រូកបីជាន់២៥០០០រៀលក្នុង១គីឡូ។ ផ្សារដើមគសាច់សុទ្ធតម្លៃ២០០០០រៀលនិងសាច់បីជាន់តម្លៃ២៥០០០រៀល។ ផ្សារអូរឬស្សីសាច់សុទ្ធតម្លៃ៣០០០០រៀល និងសាច់បីជាន់តម្លៃ២៣០០០រៀលនិងផ្សារកណ្តាលសាច់សុទ្ធនិងសាច់បីជាន់មានតម្លៃ២៤០០០រៀលដូចគ្នាក្នុង១គីឡូ។
លោក ស៊្រុន ពៅ បានរំពឹងថា តម្លៃសាច់ជ្រូកនឹងធ្លាក់ចុះវិញបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាលឡើងវិញ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?