សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ជើងហោះហើរពីបាងកកមកភ្នំពេញ ក្រោយការផ្អាកជាង ២ ឆ្នាំ ដោយសារជំងឺកូវីដ១៩
ប្រទេសកម្ពុជាបានស្វាគមន៍ជើងហោះហើររវាងរាជធានីបាងកក និងរាជធានីភ្នំពេញជាប្រក្រតី ចំនួន៣ជើងក្នុងមួយសប្ដាហ៍ជាលើកដំបូងក្រោយពីមានការខកខានដោយសារការរាតត្បាតជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសស្វាគមន៍ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរ Thai Vietjet Air នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ នៅអាកាសយាន្តដ្ឋានភ្នំពេញអន្តរជាតិ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា «តាងនាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមអបអរសារទរ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនអាកាសចរ Thai Vietjet Air ដែលបានរួមគ្នា ខិតខំដាក់ដំណើរការហោះហើរ ពីរាជធានីបាងកកមកកាន់រាជធានីភ្នំពេញ ក្នុងដំណាក់កាលពិភពលោក រួមទាំងប្រទេសកម្ពុជានិងថៃឡង់ដ៍ ជួបប្រទះវិបត្តិធ្ងន់ធ្ងរនៃរោគរាតត្បាតជំងឺកូវីដ-១៩ និងការកើនឡើងថ្លៃប្រេងយ៉ាងគំហុកដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន»។

លោករដ្ឋមន្ត្រីបានចាត់ទុកវត្តមានរបស់ ក្រុមហ៊ុនអាកាសចរ ThaiVietjet Air នៅពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ផ្តល់នូវជម្រើសសំបូរបែបដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសរវាងកម្ពុជានិង ថៃឡង់ដ៍ ដែលជាសរុបមានចំនួន៦ក្រុមហ៊ុនអាកាសចរ កំពុងហោះហើរ ហើយជាបន្ថែមលើសពីនេះទៅទៀត ដំណើរការហោះហើរនេះ នឹងចូលរួម ចំណែកដោយផ្ទាល់ផងដែរ ដល់ការបង្កើនទំនាក់ទងឲ្យកាន់តែជិតស្និទ្ធ ថែមទៀត លើសកម្មភាពដោះដូរពាណិជកម្ម វប្បធម៌និងប្រជាជន រវាងប្រទេសយើងទាំងពីរ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរ Thai Vietjet Air គឺក្រុមហ៊ុនអាកាសចរបរទេសទី១ ក្នុងរយៈពេល ២ឆ្នាំកន្លងមក ដែលប្រទេសកម្ពុជា បានខកខានស្វាគមន៍ក្រុម ហ៊ុនអាកាសចរថ្មីៗ ឬ ជើងហោះហើរបរទេសថ្មីៗ ចាប់តាំងពីមានការរីក រាលដាលជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០។
រយៈពេល ២ ឆ្នាំកន្លងមកនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានទទួលសំណើពីបណ្តាក្រុមហ៊ុន អាកាសចរនានា ត្រឹមតែផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ឬ លែង ហោះហើរទាំងស្រុង ដោយគ្មានកាលកំណត់ ឬ ដោយក្ស័យធន។
លោក W0ranate Laprabang អគ្គនាយកក្រុមហ៊ុនអាកាសចរ Thai Vietjet Air បានមានប្រសាសន៍ថា ក្រុមហ៊ុនមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានពង្រីកការហោះហើរលក្ខណៈអន្តរជាតិរបស់យើងម្តងទៀតបន្ទាប់ពីអាក់ខានដោយសារជំងឺកូវីដ១៩។
លោកបានបន្តថា ក្នុងការចាប់ផ្តើមការហោះហើរជាលើកដំបូងនេះក្រុមហ៊ុននឹងផ្តល់ការហោះហើរពីភ្នំពេញបាកកចំនួន៣ជើងក្នុង១សប្តាហ៍នៅរៀងរាល់ថ្ងៃច័ន្ធ ថ្ងៃពុធនិងថ្ងៃព្រហស្បតាមរយៈយន្តហោះលេខVZ720ដែលហោះហើរពីបាងកកទៅភ្នំពេញចាប់ពីម៉ោង៨និង៣០នាទីទៅដល់ម៉ោង៩និង៤០នាទីនិងជើងហោះហើរលេខ VZ721ពីភ្នំពេញទៅបាងកកចាប់ពីម៉ោង១០និង៣០នាទីទៅដល់ម៉ោង១១និង៤៥នាទី។
លោកអគ្គនាយកមានជំនឿជឿជាក់ថា ការបើកជើងហោះហើជាលើកដំបូងនេះនឹងដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការតភ្ចាប់ស្ពានចម្លងប្រជាជនប្រទេសទាំពីរព្រមទាំងចូលរួមចំណែកការងើបឡើងវិញនៃភ្ញៀវទេសចរនិងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង