Connect with us

សេដ្ឋកិច្ច

អ្នក​ជំនាញ​ថា​ វិស័យធំពីរ​ មាន​ភាពរឹងមាំ​ក្នុង​ការស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​កូវីដ១៩

បានផុស

នៅ

ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ ដោយសារវិស័យ​មួយចំនួន​ទទួលរងការធ្លាក់ចុះខ្លាំង ដូចជាវិស័យទេសចរ និងការនាំចេញសម្លៀកបំពាក់ជាដើម។ ទោះយ៉ាងណា ក៏មានវិស័យសេដ្ឋកិច្ចមួយចំនួនដែលមានភាពធន់ និងរឹងមាំដែលជួយស្ដារសេដ្ឋកិច្ច​ក្រោយវិបត្តិកូវីដ១៩ គឺវិស័យកសិកម្ម និងអចលទ្រព្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា វិស័យដែល​អាច​ស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាល​បាន​ជ្រើស​រើស​យក​វិស័យកសិកម្ម ជាជន្ទល់​សេដ្ឋកិច្ច ដែលលោកសាទរថា ជារឿងត្រឹមត្រូវ ខណៈដែលកម្ពុជា​សម្បូរទៅដោយ​វត្ថុធាតុ​ដើម​ភោគ​ផល ផលិតផលកសិកម្ម សម្រាប់ធ្វើការកែច្នៃ ជាពិសេស​ទាមទារឱ្យ​មានឧស្សាហកម្ម​កែច្នៃ​ផលិត​​ផលកសិកម្ម ដើម្បីនាំចេញទៅបណ្ដាប្រទេសផ្សេងៗ។ ហើយថា បណ្ដាប្រទេសមួយចំនួន កំពុងតែ​អស្ថិរភាព អសន្តិសុខនយោបាយ ដោយសារសង្គ្រាម ដែលជា ឱកាសឱ្យយើងផលិត​ស្បៀង​អាហារ​សម្រាប់ផ្គត់ផ្គង់។

បើតាមលោក ឧកញ្ញ៉ា លឹម ហេង សព្វថ្ងៃ ការចុះបញ្ជីវិនិយោគ ក្រៅពីវិស័យកាត់ដេរ នៅមានវិស័យ​គាំទ្របានជាច្រើនទៀតបានកើនឡើង មានរោងចក្រតម្លើងរថយន្ត រោងចក្រផលិតកៅស៊ូកង់រថយន្ត និងឧស្សាហកម្មកែច្នៃផលិតផលកសិកម្មជាច្រើនទាំងនេះគឺជាចំណុចដែលល្អសម្រាប់កម្ពុជា។

លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា វិស័យគាំទ្រខ្លាំងមួយទៀត គឺអចលនទ្រព្យ ដែលរាជរដ្ឋាភិ​បាល​បានពន្យាពេលនៃការយកពន្ធមូលធន ២០% ជារឿងល្អ ដើម្បីគាំទ្រដល់វិស័យផ្សេងៗ។

លោកឧកញ៉ា លឹម ហេងថ្លែងថា ៖ “អចលនទ្រស្ដាប់ភ្លាមទៅមិនសំខាន់ទេ ប៉ុន្តែកុំភ្លេចថា ពេល​ដែល​វាដួល វាប៉ះពាល់ដល់គ្រប់វិស័យទាំងអស់ ព្រោះអីយើងមានបទពិសោធន៍ វិបត្តិសេដ្ឋកិច្ច​កន្លងមក ដូចនៅថៃ អាមេរិក កាលពីឆ្នាំ ១៩៩៧ និងឆ្នាំ ២០០៧ ដែលវិស័យអចលនទ្រប៉ះ​ពាល់​ធ្វើឱ្យជះឥទ្ធិពលទៅធនាគារ ហើយធនាគារជះផលប៉ះពាល់ទៅវិស័យផ្សេងៗទៀត ដែលមិន​មាន​ការទប់ស្កាត់ ឬហៅថាការសងត្រលប់វិញនៃប្រាក់ដែលផ្ដល់ទៅឱ្យខាងអចលទ្រព្យនោះហើយ ដែល​ធ្វើឱ្យវិស័យផ្សេងៗធ្វើឱ្យវិបត្តិសេដ្ឋកិច្ចប្រទេសកើតឡើងតែម្ដង”។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ក្តីរំពឹងចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ បង្ហាញថា កំណើនសេដ្ឋកិច្ច មានការចូលរួមចំណែកពីវិស័យសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ និងការលក់ដុំ រាយជាដើម។

របាយការណ៍ដដែលបានបន្តថា  វិស័យកសិកម្មក្នុងឆ្នាំ២០២២ត្រូវបានដាក់ក្តីរំពឹងថា នឹងកើនឡើង១,៣% ​វិស័យកាត់ដេរព្យាករណ៍ថាកើន ៨,១% វិស័យកម្មន្តសាលមិនមែនកាត់ដេរកើនចំនួន ១២​,២ % វិស័យដឹកជញ្ចូន និងគមនាគមន៍​ចំនួន ៦,២%  វិស័យសំណង់កើនចំនួន៥,៤% វិស័យអចលនទ្រព្យកើន​ ៤, ១% និងមានវិស័យមួយចំនួនទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម