សេដ្ឋកិច្ច
ម៉ាស៊ីនអេធីអឹមអេស៊ីលីដា អាចដកប្រាក់បានគ្រប់ប័ណ្ណធនាគារផ្សេងៗដែលមានសញ្ញា CSS
ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សម្បូរបែបដែលធនាគារអេស៊ីលីដា បានដាក់ពង្រាយនៅទូទាំងប្រទេសបានធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគារ។ តួយ៉ាងម៉ាស៊ីនអេធីអឹម អេស៊ីលីដាអាចដកប្រាក់បានគ្រប់ប័ណ្ណធនាគារផ្សេងៗដែលមានសញ្ញា CSS នៅគ្រប់ទីកន្លែងបានទៅតាមតម្រូវការ ដោយមិនចាំបាច់ធ្វើដំណើរទៅស្វែងរកទីតាំងអេធីអឹមផ្សេងៗទៀតឡើយ។

មិនត្រឹមតែប៉ុណ្ណោះអតិថិជនក៏អាចផ្ទេរប្រាក់ទៅធនាគារផ្សេងក៏បានដែរ។ បច្ចុប្បន្ននេះធនាគារនេះមានម៉ាស៊ីនអេធីអឹម ចំនួនជាង ១ ពាន់គ្រឿង នៅពាសពេញផ្ទៃប្រទេស សម្រាប់លោកអ្នកអាចដកប្រាក់ឬផ្ទេរប្រាក់ បានតាមតម្រូវការ ពីប័ណ្ណ CSS របស់លោកអ្នក គ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា។
អ្នក ស្រី ហួតចាន់ណាក់ ជាបុគ្គលិកក្រុមហ៊ុននៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា «ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះធនាគារ អេស៊ីលីដាដែលតែងតែគិតគូរដល់អតិថិជនជារៀងរហូតមកនិងតែងតែបំពេញនូវសេចក្តីត្រូវការរបស់អតិថិជនគ្រប់កាលៈទេសៈពិសេសក្នុងពេលដែលកម្ពុជាមានវិបត្តិជំងឺកូវីដ១៩នេះ ដោយធនាគារបានបំពាក់នូវម៉ាស៊ីនអេធីអឹមទំនើបៗ បម្រើដល់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មមានភាពងាយស្រួល ក្នុងការប្រើប្រាស់នូវសាច់ប្រាក់សម្រាប់បម្រើដល់ការរស់នៅ ក៏ដូចជាការធ្វើអាជីវកម្មប្រចាំថ្ងៃ » ។ អ្នកស្រីមានជំនឿជឿជាក់ថាតាមរយៈការអភិវឌ្ឍនូវសេវាកម្មថ្មីៗទាំងនេះនឹងធ្វើឱ្យធនាគារកាន់តែមានការគាំទ្រពីអតិថិជនកាន់ តែច្រើនថែមទៀតនិងធ្វើឱ្យធនាគារកាន់តែរីកលូតលាស់ផងដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?