សេដ្ឋកិច្ច
ព្រឹកនេះ ប្រេងសកលធ្លាក់ថ្លៃក្នុងមួយបារ៉ែលជាង៥ដុល្លារ
តម្លៃប្រេងបានធ្លាក់ចុះជាង៥ដុល្លារអាមេរិកក្នុងមួយបារ៉ែលនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានព័ត៌មានថា រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងថ្លឹងថ្លែងពីការបញ្ចេញប្រេង១លានបារ៉ែលក្នុងមួយថ្ងៃពីទុនបម្រុងយុទ្ធសាស្ត្រសម្រាប់ច្រើនខែដើម្បីទប់ទល់នឹងតម្លៃប្រេងកំពុងកើនឡើង។
ប្រេងឆៅ Brent បានធ្លាក់ចុះ៤.៧១ដុល្លារ ឬ៤.២% ដែលក្នុងមួយបារ៉ែលតម្លៃ១០៨.៥៨ដុល្លារ ហើយប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់៥.៤៥ដុល្លារ ឬ៥% ដែលក្នុងមួយបារ៉ែលតម្លៃ១០២.៧៤ដុល្លារ។

ដំណឹងថា រដ្ឋបាលប្រធានាធិបតី ចូ បៃដិន នឹងផ្តល់ការកត់សំគាល់នាល្ងាចថ្ងៃព្រហស្បតិ៍នេះដែលលោកត្រូវបានគេរំពឹងថា នឹងប្រកាសផែនការ មានគោលដៅបន្ថយចុះតម្លៃប្រេងដែលបានឡើងខ្ពស់ជាប់កំណត់ត្រា ក្រោយពេលមានសង្គ្រាមនៅអ៊ុយក្រែន។
តម្លៃប្រេងបានកើនឡើងប្រហែលជា៣%កាលពីថ្ងៃពុធដែលជំរុញឲ្យមានការព្រួយបារម្ភផ្គត់ផ្គង់ ខណៈពេលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនទំនងជាជាប់គាំង។
លោក Stephen Innes អ្នកគ្រប់គ្រងដៃគូនៅក្រុមហ៊ុន SPI Asset Management បាននិយាយថា ៖«វាជាការភ្ញាក់ផ្អើលមួយ តែប្រសិនបើប្រវត្តិសាស្ត្រថ្មីៗនេះបង្ហាញអ្វីមួយនោះ ការបញ្ចេញប្រេងបម្រុងនឹងគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ និងប្រៀបដូចជាដាក់ឧបករណ៍ជំនួសលើជើងបាក់»។
កាលពីដើមខែមីនា រដ្ឋបាល ចូ បៃដិន បាននិយាយថា ខ្លួននឹងបញ្ចេញប្រេង៣០លានបារ៉ែលពីការបម្រុងយុទ្ធសាស្ត្រដែលជាផ្នែកមួយនៃការបញ្ចេញជាសកល៦០លានបារ៉ែលដើម្បីទប់ស្កាត់តម្លៃប្រេង។
ការបញ្ចេញបានធ្វើឡើង នៅពេលប្រេងស្តុកអាមេរិកបានធ្លាក់ចុះ៣.៤លានបារ៉ែលក្នុងសប្តាហ៍ ថ្ងៃទី២៥ ខែមីនា ដែលលើសពីការព្យាករនៃការធ្លាក់ចុះ១លានបារ៉ែល ប៉ុន្តែតម្រូវការសាំង និងប្រេងម៉ាស៊ីនចម្រោះក៏ធ្លាក់ចុះដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម