Connect with us

សេដ្ឋកិច្ច

​ដាក់​ឲ្យប្រើប្រាស់​ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ជំរុញ​ផលិតផលខ្មែរ​ទៅលក់​​នៅ​ក្រៅ​ប្រទេស

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មបានសម្ពោធដាក់ឱ្យដំណើរការផ្សារតាមប្រព័ន្ធអេឡិចត្រូនិក​ខេមបូឌា​ត្រេដ ដើម្បី​ពង្រើកការនាំចេញផលិតផល​របស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាទីកាន់​ទីផ្សារ​ក្នុងស្រុក និង​ទៅ​ទីផ្សារអន្តរជាតិ។

លោក​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន​ឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យដំណើរការផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ ស្របពេលដែលវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារខេមបូឌាត្រេដ គឺជាសមាសភាគមួយយ៉ាងសំខាន់ ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយកម្មវីធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តក្នុងរយៈពេល ៣ឆ្នាំ ដោយក្រសួងពាណិជ្ជកម្មរហូតដល់ខែមិថុនា ឆ្នាំ២០២៣។ គម្រោង Go4eCAM គឺជាគំនិតផ្តួចផ្តើមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏សំខាន់មួយ ដែលត្រូវបានអនុម័តនៅខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងបង្កើនឱកាសសេដ្ឋកិច្ច និងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។

លោក Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងពាណិជ្ជកម្ម និងEIF កន្លងមកដោយសម្រេចបានលទ្ធផលល្អប្រសើរ។

លោក​បញ្ជាក់​បន្ថែម​ថា កម្ពុជាគឺជាប្រទេសគំរូមួយដ៏ល្អ ដែលបានអនុវត្តគម្រោងពាណិជ្ជកម្មពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ដោយមានការចូលរួមយ៉ាងសកម្មពីដៃគូក្នុងប្រទេស ដោយឈរលើគោលការណ៍ជាមូលដ្ឋានភាពជាម្ចាស់ការ។

ផ្សារខេមបូឌាត្រេដ គឺការគាំទ្រលើកទីមួយបង្អស់របស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ក្នុងការរៀបចំ និងបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការពង្រើកការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាទីកាន់ទីផ្សារអន្តរជាតិ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន​ឲ្យ​ដឹង​បន្ត​ថា ផ្សារខេមបូឌាត្រេដនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនាំចេញផលិតផលខ្មែរទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលនេះគឺស្របទៅតាមចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ របស់រាជរដ្ឋាភិបាលកម្ពុជា។

សហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចទាញយកប្រយោជន៍ និងនាំចេញក្នុងក្របខណ្ឌដែលកម្ពុជាមានស្រាប់តាមរយៈប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយក្នុងតំបន់ (ហៅកាត់ថា RCEP) និងកិច្ចព្រមព្រៀងពហុភាគីដែលមានជាធរមាន

ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោកផងដែរ។

បរិបទបដិវដ្តឧស្សាហកម្ម៤.០ និងបច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម