Connect with us

សេដ្ឋកិច្ច

តម្លៃជ្រូករស់ឡើងបន្តិច ខណៈមាន់រស់ធ្លាក់ចុះ មុនពេលបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តម្លៃមាន់រស់មានការធ្លាក់ចុះ ហើយតម្លៃជ្រូករស់វិញមានការឡើងបន្តិច។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៧ ខែមេសានេះថា តម្លៃមាន់នៅក្នុងទ្រុង និងកសិដ្ឋានមានការធ្លាក់ចុះ នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មី ពោលគឺមួយគីឡូក្រាមត្រឹម ៥,០០០ ទៅ ៥,២០០រៀលប៉ុណ្ណោះ ខណៈពីពេលមុនតម្លៃ ៦,០០០រៀល។ ចំណែក​ឯតម្លៃជ្រូករស់មានការកើនឡើងបន្តិច ដែលពីមុនតម្លៃ ១២,០០០រៀល តែបច្ចុប្បន្នតម្លៃ ១៣,០០០រៀល ក្នុងមួយគីឡូ។

លោក ស្រ៊ុន ពៅ បានបញ្ជាក់មូលហេតុដែលធ្វើឲ្យតម្លៃមាន់រស់ធ្លាក់ចុះ និងតម្លៃជ្រូករស់ឡើងថ្លៃបន្តិចយ៉ាងដូច្នេះថា «សូមជម្រាបថា បញ្ហាជ្រូកវិញ យើងឃើញហើយថា ការចិញ្ចឹមជ្រូកទម្រាំតែបានលក់វាយូរ រយៈពេលវែង ហើយមាន់តែមួយខែជាងទេ អញ្ចឹងមួយៗ នាំគ្នាចិញ្ចឹមលក់ចូលឆ្នាំ ដល់តែវាមួយៗ តម្រូវចូលឆ្នាំចឹង វាធ្វើឲ្យការកើនឡើងនៃវិស័យចិញ្ចឹមមាន់ វាកើនឡើងខ្ពស់ អញ្ចឹងវាធ្វើឲ្យទីផ្សារស្រូបមិនអស់»។

បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការផ្គត់ផ្គង់តម្រូវការមាន់រស់ និងជ្រូករស់ នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាឆ្នាំនេះ នឹងមិនមានការខ្វះខាតនោះទេ គ្រាន់តែថា អាចមានឡើងថ្លៃបន្តិចបន្តួចប៉ុណ្ណោះ ពីព្រោះមានតម្រូវការច្រើន។

នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានដាក់លិខិតទៅកាន់អាជ្ញាធរនៅតាមបណ្ដាខេត្តជាប់ព្រំដែន ស្នើសុំឲ្យមានការទប់ស្កាត់ និងបង្រ្កាបបទល្មើសនាំចូលសត្វជ្រូក និងមាន់ខុសច្បាប់ ចូលមកកាន់ប្រទេសកម្ពុជា ដោយសារតែខ្លាចប៉ះពាល់សុខភាពអ្នកទទួលទាន និងខ្លាចមានការនាំចូលជំងឺផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹកក្នុងស្រុក។

លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា​ ក្រោយពីលោកបានដាក់លិខិតរួច គឺអាជ្ញាធរនៅតាមបណ្ដាខេត្តជាប់ព្រំដែន និងស្ថាប័នពាក់ព័ន្ធ មានការចុះបង្រ្កាបជាបន្តបន្ទាប់ទៅលើបទល្មើសនាំចូលសត្វ មកកាន់កម្ពុជាពីប្រទេសជិតខាង៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៤ វិនាទី មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា១៨ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២០ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

សន្តិសុខសង្គម៥០ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម