Connect with us

សេដ្ឋកិច្ច

កម្ពុជា ជាប្រទេសស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដលឿនជាងគេបំផុតលំដាប់ទី ២ លើលោក

បានផុស

នៅ

កាលពីពេលថ្មីៗនេះសារព័ត៌មាន Nikkei Asia បានចុះផ្សាយពីប្រទេសចំនួន ១២១ នៅលើពិភពលោកដែលមានសមត្ថភាពស្ដារសេដ្ឋកិច្ចងើបចេញពីវិបត្តិកូវីដ ១៩ បានលឿនជាងគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះទិន្នន័យពីសន្ទស្សន៍ដែលបានចេញផ្សាយដោយសារព័ត៌មានជប៉ុនមួយនេះបានបង្ហាញថា ក្នុងចំណោមប្រទេសទាំង ១២១ នោះ កម្ពុជាឈរនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសអារ៉ាប់រួម ជាប្រទេសដែលមានសមត្ថភាពស្ដារសេដ្ឋកិច្ចបានលឿនជាងគេនៅលើពិភពលោក ។

កម្ពុជាដែលឈរនៅលេខរៀងទី ២ មានលំដាប់ពិន្ទុ ៨០.៥ ពិន្ទុ ខណៈប្រទេសមហាសេដ្ឋីអារ៉ាប់រួមដែលឈរនៅកំពូលតារាងមានលំដាប់ពិន្ទុ ៨៥.៥ ពិន្ទុ ។

ចំណែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រហូតមកដល់ពេលនេះ កម្ពុជាសម្រេចបានចំនួន ១៤,៨៤៤,៥៨៤ នាក់ ពោលស្មើនឹង ៩២.៧៨ ភាគរយក្នុងក្របខណ្ឌទូទាំងប្រទេស ។

គួរបញ្ជាក់ថា ការវាយតម្លៃនេះគឺគិតត្រឹមថ្ងៃទី ៣១ ខែមីនា ហើយប្រទេសដែលមានសមត្ថភាពស្ដារសេដ្ឋកិច្ចងើបចេញពីវិបត្តិកូវីដ ១៩ ក្រោមគេបំផុតគឺប្រទេសឡាវ ពោលមានលំដាប់ពិន្ទុ ៣៦.០ ពិន្ទុ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Nikkei Asia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម