Connect with us

សេដ្ឋកិច្ច

ខែមេសានេះ CDC អនុម័ត​គម្រោង​វិនិយោគចំនួន ១១ មាន​ទុនជាង ៧០ លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) នៅ​ខែមេសាឆ្នាំ២០២២នេះ បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​១១​ក្រុមហ៊ុន មានទុនវិនិយោគចំនួន ៧១,៧លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន​៨២៧៤​កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះ​បើប្រៀបធៀបទៅនឹងខែមីនាឆ្នាំ២០២២ មានការកើនឡើង ខណៈខែមីនា CDC បានអនុម័តវិនិយោគចំនួន​ ៤​ដែល​មាន​ទុនវិនិយោគប្រមាណជាង ១៣លានដុល្លារអាមេរិក ដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជិត ៣ ពាន់កន្លែងប៉ុណ្ណោះ។

ក្នុងចំណោមក្រុមចំនួន ១១ ក្នុងនោះបានបោះទុនវិនិយោគចាប់ពី ១លានដុល្លារអាមេរិកដល់ជាង ១៤ លានដុល្លារអាមេរិក ដោយវិនិយោគភាគច្រើនលើការបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ រួមទាំងរោងចក្រផលិតកាបូបគ្រប់ប្រភេទ រោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិកនិង រោងចក្រផលិតនិងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិករោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសកាតុង ស្លាកសញ្ញា ប្រអប់ឈើ ឈើទម្រសម្រាប់តម្កល់សម្ភារៈបរិក្ខារ ថង់ប្លាស្ទិក និងបោះពុម្ពលើសម្ភារៈបរិក្ខារគ្រប់ប្រភេទ៕

អត្ថបទ៖​ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម