សេដ្ឋកិច្ច
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដាក់ដំណើរការកម្មវិធីធនាគារចល័តថ្មីឈ្មោះ “FTB Mobile”

នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី ដែលមានឈ្មោះថា “FTB Mobile” សម្រាប់អតិថិជនបុគ្គល និងដើម្បីជំនួសកម្មវិធីធនាគារចល័តតាមទូរស័ព្ទចាស់ ដែលមានឈ្មោះថាមហាបុត្រ (MohaBot)។
ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មីនេះ គឺជាការឆ្លើយតបនឹងតម្រូវការកើនឡើង នៃសេវាកម្មធនាគារឌីជីថល ពោលគឺសេវាធនាគារចល័តតាមទូរស័ព្ទ។ ឥឡូវនេះ កម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី FTB Mobile មាននៅលើ Google Play Store និង App Store ។
“ភាពច្នៃប្រឌិតគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងបេសកកម្មរបស់ធនាគារ FTB ហើយដែលបានជួយជំរុញឱ្យធនាគារបន្តវិវត្តន៍ប្រកបដោយជោគជ័យ និងទទួលបានការពេញចិត្តពីសំណាក់អតិថិជនគ្រប់រូប និងគ្រប់ជំនាន់“ លោក សយ សត្យា នាយកសេវាធនាគារឌីជីថលរបស់ធនាគារ FTB បានមានប្រសាសន៍ថា “FTB Mobile” ត្រូវបានបង្កើតឡើងដោយផ្អែកលើធាតុស្នូលបី៖ សុវត្ថិភាព ងាយស្រួល និងរហ័ស។ ជាមួយនឹង FTB Mobile ធនាគារFTBមានគោលដៅបំពេញតាមតម្រូវការរបស់អតិថិជន ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រួលដល់ការប្រើប្រាស់ និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងប្រកបដោយទំនុកចិត្ត ក្នុងយុគសម័យឌីជីថលនេះ។“
នៅឆ្នាំ ២០១៧ ធនាគារ FTB បានដាក់ឱ្យដំណើរការមហាបុត្រ (MohaBot) ជាកម្មវិធីធនាគារចល័តមួយក្នុងចំណោមកម្មវិធីដំបូងគេមួយចំនួន ដែលបានចាប់ផ្តើមនៅក្នុងទីផ្សារកម្ពុជានាពេលនោះ ។ ក្នុងកំឡុងពេល ៥ ឆ្នាំកន្លងទៅនេះ កម្មវិធី MohaBot បានផ្តល់ជូនអតិថិជននូវនឹងមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ឥឡូវនេះ MohaBot ត្រូវបានជំនួសដោយកម្មវិធីទំនើបថ្មី ” FTB Mobile “ ដែលត្រូវបានបង្កើតឡើងជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត រួមទាំងមុខងារប្រើប្រាស់សម្បូរបែបច្រើនបន្ថែមទៀត លើសពីនេះក៏មានរចនារូបរាងថ្មីទាំងស្រុង ប៉ុន្តែនៅតែតំណាងឱ្យអត្តសញ្ញាណ និងម៉ាកសញ្ញាអាជីវកម្មរបស់ធនាគារ FTB ។


លោកសត្យាបានបន្តទៀតថា៖ “ធនាគារ FTB សម្រេចបាននូវភាពច្នៃប្រឌិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើការបំពេញតាមតម្រូវការរបស់អតិថិជន។ នៅពីក្រោយភាពច្នៃប្រឌិតនេះ ក្រុមការងារទទួលបន្ទុកគម្រោងរបស់ធនាគារបានបំពេញភារកិច្ចយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងអ្នកប្រើប្រាស់។ មូលហេតុទាំងនេះហើយដែលជាមួយនឹង FTB Mobile ធនាគារ FTB ប្តេជ្ញាផ្តល់សេវាជូនអតិថិជនដោយមានការយកចិត្តទុកដាក់ខ្ពស់ ហើយព្រមទាំងមានបុគ្គលិកផ្នែកថែទាំអតិថិជននៅរង់ចាំគាំទ្រ និងផ្តល់សេវាជូន ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។“

សេវាកម្មជាច្រើនសម្បូរបែបដែលផ្តល់ជូនដោយ FTB Mobile ហើយអតិថិជនអាចធ្វើការពិនិត្យសមតុល្យ ផ្ទេរប្រាក់រវាងគណនីនៅក្នុងធនាគារ FTB ផ្ទេរប្រាក់ទៅគណនីនៅធនាគារក្នុងស្រុក ធ្វើកាលវិភាគទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ទៅក្រៅប្រទេស បង់ថ្លៃទំនិញ សេវាតាមរយៈការស្កេន QR និងការស្នើសុំកម្ចីនៅលើកម្មវិធី FTB Mobile ផងដែរ។
អំពី FTB
ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី ១ នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ និងសក្តានុពលនៃការអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ធនាគារ FTB បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយក្រោមចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត