សេដ្ឋកិច្ច
ចង់ដឹងម្នាស់ទឹកឃ្មុំស្ទឹងត្រែងផ្អែមឆ្ងាញ់ប៉ុណ្ណា ជិះកាត់អូរពងមាន់ អូរច្រឡង់ កុំភ្លេចភ្លក់រសជាតិ
បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តស្ទឹងត្រែង បើចង់ដឹងពីររសជាតិម្នាស់ទឹកឃ្មុំ មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ប៉ុណ្ណា សូមកុំភ្លេចភ្លក់រសជាតិ ដែលមានទីតាំងលក់នៅចំណុចគល់ស្ពានអូរច្រឡង់ និងចំណុចផ្លូវបំបែកអូរពងមាន់។
ភាពល្បីល្បាញនៃរស់ជាតិម្នាស់ទឹកឃ្មុំកំពុងពេញនិយមទៅលើអ្នកបរិភោគ បច្ចុប្បន្នកំពុងនឹងមានតម្រូវការខ្ពស់ នាំចេញទៅកាន់បណ្ដាខេត្តនានា និងទៅលើទីផ្សាររាជធានីភ្នំពេញផងដែរ។
លោក សាយ ពន្លឺចិត្តករុណាក ជានិស្សិតផ្នែកកសិកម្មរស់នៅភូមិអូរឫស្សីកណ្ដាលបានរៀបរាប់ថា ដំបូងឡើយគ្រួសាររបស់លោកចាប់ផ្ដើមដាំម្នាស់ត្រឹមតែ ២ទៅ ៣ហិកតាតែប៉ុណ្ណោះ។ ក្រោយបានពង្រីកការដាំដុះរហូតមកដល់ពេលបច្ចុប្បន្ននេះ មានផ្ទៃដីរហូត១០ហិកតាហើយ។
លោកបានបន្តឲ្យដឹងទៀតថា ពូជម្នាស់ទឹកឃ្មុំនេះ ដើមឡើយមានប្រភពដើមពីស្រុកចម្ការលើខេត្តកំពង់ចាម ពោលគឺ កាលពីជំនាន់សម្ដេចព្រះនរោត្ដមសីហនុមកម៉្លេះ។ ក្រោយមកក៏បានដាច់ពូជទៅវិញ ដោយសារការពិបាករកទិញទើបនាំចូលពូជពីប្រទេសឡាវមកវិញ។
លោកបន្តថា នៅក្នុងឆ្នាំ២០២១ ការប្រមូលផលលោកលក់បានចំនួន ៣ ម៉ឺនផ្លែ ហើយនៅក្នុងឆ្នាំ ២០២២នេះ ការប្រមូលផលផ្លែម្នាស់ទឹកឃ្មុំអាចនឹងប្រមូលផលបានដល់ទៅ ៨ ម៉ឺនផ្លែ អាចចាប់ផ្ដើមក្នុងអំឡុងដើមខែឧសភានេះ នឹងមានលក់នៅមុខចម្ការរបស់លោកចំណុចស្ពានអូរច្រឡង់ និងនៅផ្លូវបំបែកអូរពងមាន់ និងមួយចំនួន នាំទៅកាន់បណ្ដាខេត្តមួយនានានិងរាជធានីភ្នំពេញផងដែរ។
លោក សាយ ពន្លឺចិត្តករុណា បានបញ្ជាក់បន្ថែមថា ម្នាសទឹកឃ្មុំ ទោះជាទីផ្សារឡើងចុះយ៉ាងណាក៏ដោយ ក៏ម្នាស់១ផ្លែអាចលក់បានតម្លៃចាប់ពី ៥ ពាន់រៀលដែរ ហើយមុខរបរដាំម្នាស់នេះ ធ្វើឱ្យគ្រួសារលោកមានជីវភាពប្រសើរជាងមុន ប៉ុន្តែការដាំម្នាស់ក៏ជួបឧបសគ្គខ្លះៗផងដែរអាស្រ័យលើទីផ្សារឡើងចុះ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ម្ចាស់ចម្ការជាកសិករគំរូ និងជាមន្ត្រីកសិកម្មផងដែរ។ បើតាមលោកប្រធានមន្ទីរ ម្ចាស់ចម្ការក៏មានមហិច្ចតាខ្ពស់ក្នុងការពង្រីកផ្ទៃដីដាំម្នាស់បន្ថែមទៀត ដែលត្រូវការកូនរាប់លានដើមឯណោះ។
លោកទុំ នីវ៉ូ បានឲ្យដឹងថា ឆ្នាំនេះខេត្តស្ទឹងត្រែង មានផ្ទៃដីដាំម្នាស់ជាង ១០០ហិកតា សម្រាប់លក់ឱ្យគ្រប់តាមតម្រូវការលើទីផ្សារក្នុងស្រុក៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល