ព័ត៌មានជាតិ
ថៃស្នើបើកច្រកស្ទឹងបត់ ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកប៉ោយប៉ែត
អាជ្ញាធរខេត្តស្រះកែវប្រទេសថៃ បានសំណើសុំ បើកកិច្ចប្រជុំពិភាក្សាជាមួយប្រទេសកម្ពុជាលើខ្លឹមសារ៣ចំណុចសំខាន់ៗដែលឲ្យពលករកម្ពុជាចូលធ្វើការប្រមូលផលិតផលកសិកម្ម និងឲ្យអាជីវករកម្ពុជាចូលមកក្នុងព្រះរាជាណាចក្រថៃ ដើម្បីប្រកបអាជីវកម្ម នៅក្នុងតំបន់ផ្សាររុងក្លឿ។ មិនតែប៉ុណ្ណោះបើកប្រើប្រាស់ស្ពានមិត្តភាព ណងអៀន ស្ទឹងបត់ស្រុកអារញ្ញជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែន ខ្លងលឹក ស្រុកអារញ្ញ័។

សំណើស្នើសុំនេះធ្វើឡើងតាមឯកសារផ្លូវការរបស់សាលាខេត្តស្រះកែវ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ ហើយការស្នើនេះភាគីទាំងពីរដែលរួមមាន អាជ្ញាធរខេត្តស្រះកែវប្រទេសថៃ និងភាគីកម្ពុជាដែលមានអាជ្ញាធរខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ បានជួបប្រជុំគ្នានៅលើស្ពានមិត្តភាពកម្ពុជាថៃនៃច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ ២០២០។

ភាគីខេត្តស្រះកែវប្រទេសថៃដឹកនាំ ដោយអភិបាលខេត្តស្រះកែវ និងមានការចូលរួមពីមេបញ្ជាការកងកម្លាំងបូពា៍,នាយករងសន្តិសុខផ្ទៃក្នុងខេត្តស្រះកែវតំណាងក្រសួងមហាផ្ទៃនៃប្រទេសថៃ និងអ្នកជាប់ពាក់ព័ន្ធជាច្រើនទៀតរបស់មន្ទីរស្ថាប័ននៅខេត្តស្រះកែវ។ កម្ពុជារួមមានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម ងួនរ តនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទមន្ទីរពាក់ព័ន្ធនានាចំពោះខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យផងដែរ។

អ្វីដែលស្នើសុំ របស់ភាគីថៃក្នុងកិច្ចប្រជុំនេះគឺ មានការលេចធ្លោនូវការបើកឲ្យដំណើរការនៃច្រក អន្តរជាតិស្ទឹងបត់ ដែលច្រកនេះ បានស្ថាបនាហើយនិងបានភ្ជាប់រវាងប្រមុខរដ្ឋាភិបាលទាំងពីរប្រទេសកាលពីកន្លងទៅ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តាមរយៈសំណើខាងលើរបស់ភាគីថៃអាជ្ញាធរខេត្តបន្ទាយមានជ័យបានត្រៀមរួចជាស្រេច ដោយកាលពីថ្ងៃទី១៦មុននៃការប្រជុំ ឯកឧត្តមជាមួយក្រុមការងារគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ ថ្នាក់ខេត្តបានចុះត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនិងស្ទឹងបត់ដើម្បីត្រៀមរៀបចំការងារត្រួតពិនិត្យធ្វើដំណើររបស់អ្នកធ្វើដំណើរទៅនាពេលខាងមុខ នឹងផ្ដល់ការណែនាំសម្រាប់ការត្រួតពិនិត្យសុខភាពរបស់មន្ត្រីចត្តាឡីស័កឲ្យបានល្អប្រសើរ។

ឯកឧត្តម អ៊ុ រាត្រី បានអោយដឹងទៀតថា កិច្ចប្រជុំពិភាក្សាការងារ ពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ដែលមានរបៀបវរៈដូចខាងក្រោម:
១.ឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ
២.ឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ

៣.បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខ្លងឡឹក។
សូមបញ្ជាក់ជូនថា ចំពោះលទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការឯកភាពទាំងស្រុងនោះទេ ស្ថិតក្នុងការពិភាក្សា រងចាំមានការឯកភាពជាគោលការណ៍បន្ថែមតាមក្រោយទៀត៕
អត្ថបទ ៖ អពៅ



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម២០ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង