សេដ្ឋកិច្ច
CDC អនុម័តគម្រោងវិនិយោគ ៦ ថ្មី មានទុនជាង ១៥០ លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៦ ដែលមានទុនវិនិយោគសរុបជាង ១៥០ លានដុល្លារ។ យោងតាមទំព័រ Facebook ផ្លូវការរបស់ CDC នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន RONG JIN CC CERAMIC CO.,LTD. គម្រោងសាងសង់រោងចក្រផលិតក្បឿងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៤កន្លែង។

២៖ ក្រុមហ៊ុន ELITE SOLAR (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិត និងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលមានទីតាំងវិនិយោគស្ថិតនៅ A10&A12 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណ ៤៧.២លានដុល្លារអាមេរិក និងអាចបង្កើតបាន ៩៣៧ កន្លែង។

៣៖ ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង។

៤៖ ក្រុមហ៊ុន SHENG KASHIN ELECTRONIC REBORN RESOURCE CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងបន្ទះអេឡិចត្រូនិក ដែលមានទីតាំងស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រាញ់ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៩.៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០៥កន្លែង។

៥៖ ក្រុមហ៊ុន LHTL DECORATION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងដំឡើងខ្សែភ្លើងលម្អ និងដើមឈើសិប្បនិម្មិតគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.២លានដុល្លារ និង ដែលអាចបង្កើតការងារបាន ៣៥៦កន្លែង។

៦៖ ក្រុមហ៊ុន JBT TECHNOLOGY CO.,LTD. គម្រោងសាងសង់រោងចក្រដំឡើងអំពូលភ្លើងចម្រុះពណ៌គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិកប់គង់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគ ៥.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,១៧៣កន្លែង៕








-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា