សេដ្ឋកិច្ច
អ្នកស្រុកក្រូចឆ្មារថា តម្លៃលក់ចេញពោតក្រហមឆ្នាំនេះ មានតម្លៃខ្ពស់
តម្លៃពោតក្រហមហក់ឡើងបន្តិចដែលបណ្តាឆ្នាំកន្លងមកធ្លាប់តែលក់ចេញបានតម្លៃពី ៧០០រៀល ទៅ ៨០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំ២០២២នេះ ពោតក្រហមបានឡើងថ្លៃចាប់ពី ពី ២០% ទៅ ៣០% ក្នុងមួយគីឡូក្រាម។

កសិករឈ្មោះ យិន រស់នៅក្នុងឃុំព្រៃចាម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លោកសប្បាយចិត្តខ្លាំង ដោយសារឆ្នាំនេះពោតក្រហមមានតម្លៃខ្ពស់។ លោក យិន បន្តថា ពោតក្រហមធ្លាប់តែមានតម្លៃ ៧០០រៀល ទៅ ៨០០រៀល ក៏ប៉ុន្តែឆ្នាំនេះតម្លៃពោតក្រហមក្នុងទីផ្សារ ១ ០២០ រៀល ទៅ ១ ០៥០ រៀល។

លោក យិន បានឱ្យដឹងបន្តថា គ្រួសារលោកដាំពោតក្រហម និងថ្នាំជក់អស់រយៈកាល៥ឆ្នាំហើយ ដោយដាំពោតលើផ្ទៃដីចំនួន ២ហិកតា ក្នុងមួយហិកតាអាចទទួលបានទិន្នផល ១០តោនចំពោះពោតក្រហម។

លោក ស៊ុំ រ៉ា ប្រធានការិយាល័យស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានផ្តល់បទសម្ភាសថា លើផ្ទៃដីសរុប ក្នុងនោះរដូវវស្សាមានចំនួន ៦ ៨៥០ហិកតា និងដីរដូវប្រាំងមានចំនួន ៤ ៥០០ហិកតា។ លោកបន្តថា បន្ទាប់ពីដំណាំស្រូវ ដំណាំដែលលេចធ្លោជាងគេមាន ដំឡូងមី ដោយដំឡូងមីអាចលក់បានពី ៣៥០រៀល ទៅ ៤០០រៀល ក្នុង១គីឡូក្រាម អស់រយៈ៥ឆ្នាំជាប់ៗគ្នា។ បន្ទាប់មក ពោតក្រហម ដែលធ្លាប់ឆ្នាំទៅលក់បាន ៧០០រៀល ទៅ៨០០រៀល ក្នុង១គីឡូក្រាម។

លោក ស៊ុំ រ៉ា បានឱ្យដឹងថា ក្រៅពីដំឡូងមី ពោតក្រហម និងថ្នាំជក់ កសិករក្នុងស្រុកក្រូចឆ្មារ នៅមានដាំដំណាំបន្ទាប់បន្សំ ល្ង សណ្តែក និងដាំបន្លែចម្រុះដែលជាតម្រូវការទីផ្សារ៕
អត្ថបទ៖ វ៉ាត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា