សេដ្ឋកិច្ច
តម្លៃហ្គាសនៅ អាមេរិក ឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មី (មានវីដេអូ)
កាលពីថ្ងៃអង្គារទី១១ខែឧសភា តម្លៃហ្គាសអាមេរិក បានឡើងដល់កម្រិតខ្ពស់បំបែកកំណត់ត្រា ខណៈលោកប្រធានាធិបតី Joe Biden និយាយថា ការប្រយុទ្ធប្រឆាំងនឹងអតិផរណាគឺជាអាទិភាពក្នុងស្រុកកំពូលរបស់លោក។

យោងតាមសមាគមរថយន្តអាមេរិក (AAA), តម្លៃហ្គាសជាមធ្យមបានកើនដល់ ៤.៣៧ ដុល្លារក្នុងមួយហ្គាឡុង លើសពីកំណត់ត្រាចុងក្រោយដែលមានតម្លៃ ៤.៣៣ ហ្គាឡុងដែលបានកំណត់នៅថ្ងៃទី ១១ ខែមីនា។
តម្លៃជាមធ្យមក្នុងមួយហ្គាឡុងកាលពីឆ្នាំមុនគឺ ២.៩៧ដុល្លារ។
លោក Andy Lipow អ្នកវិភាគប្រចាំក្រុមហ៊ុន Lipow Oil Associates បាននិយាយថា “សាំង និងម៉ាស៊ូត ក៏បានឈានដល់កម្រិតខ្ពស់បំផុតផងដែរនៅថ្ងៃនេះ។ ថ្លៃដើមឧស្ម័នបាននឹងកំពុងបន្តឡើងថ្លៃជាសកលតាមតម្លៃប្រេងឆៅ ស្របពេលពិភពលោក កំពុងស្វែងរកការផ្គត់ផ្គង់ជំនួសប្រេងរុស្ស៊ី”។

តម្លៃប្រេងឆៅបានឡើងថ្លៃរួចទៅហើយ ខណៈអតិផរណា ធ្វើឲ្យប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ១៩។ ប៉ុន្តែតម្លៃបានកើនឡើងខ្ពស់បំផុត បន្ទាប់ពីទីក្រុងមូស្គូ លុកលុយប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈ ដែលនាំឲ្យមេដឹកនាំពិភពលោកជាច្រើន ដាក់ទណ្ឌកម្មលើ រុស្ស៊ី។
តម្លៃខ្ពស់បំផុតនេះ កំពុងធ្វើឲ្យប្រជាជនអាមេរិកខកចិត្ត ព្រោះពួកគេបានជួបប្រទះនឹងការកើនឡើងតម្លៃទូទៅ ៨.៥ ភាគរយ បើធៀបនឹងខែមីនា ឆ្នាំ ២០២១។

ការមិនសប្បាយចិត្តជាសាធារណៈ បានជំរុញឲ្យរដ្ឋបាល Biden ព្យាយាមដោះស្រាយអតិផរណា។ លោក Biden បានធានាដល់ប្រជាជនអាមេរិកកាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកកំពុងធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយតម្លៃទាំងមិនធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។
លោកបានរំលឹកថា ក្នុងមួយថ្ងៃ សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងមួយលានបារ៉ែលពីទុនបម្រុងគ្រាអាសន្ន សម្រាប់រយៈពេលប្រាំមួយខែខាងមុខ ដើម្បីទប់ទល់ថ្លៃប្រេងដែលកំពុងកើនឡើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ ប្រទេសក្បែរខាង កម្ពុជា រកទិសដៅទិញប្រេងតម្លៃថោកពី រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ